រដ្ឋមន្រ្តីក្រសួងព័ត៌មានអញ្ជើញពិនិត្យទីតាំងត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់ នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រាជរដ្ឋាភិបាល - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្រ្តីក្រសួងព័ត៌មានអញ្ជើញពិនិត្យទីតាំងត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់ នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រាជរដ្ឋាភិបាល

 

សៀមរាប៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យទីតាំងត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលរៀបចំឡើងដោយ ក្រសួងព័ត៌មាន រយៈពេល ១ថ្ងៃ នៅសាលសន្និសីទសុខា ខេត្តសៀមរាប ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ដែលត្រូវរៀបចំសិក្ខាសាលាស្តីពី “ផលប៉ះពាល់នៃដំណឹងក្លែងក្លាយ និង ដំណោះស្រាយរបស់រដ្ឋាភិបាល ដើម្បីស្វែងយល់អំពីវិធានការ យន្តការឆ្លើយតប ក៏ដូចជាបទប្បញ្ញត្តិ ពាក់ព័ន្ធនានា ក្នុងការទប់ស្កាត់ហានិភ័យ និងប្រយុទ្ធនឹងព័ត៌មានមិនពិត។ សម្រាប់សិក្ខាសាលានេះ នឹងមានការចូលរួម ពីថ្នាក់ដឹកនាំ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការបរទេស ។ ជាមួយគ្នានេះ អង្គសិក្ខាសាលា ក៏ធ្វើតាមប្រព័ន្ធ វីដេអូអនឡាញ និងក៏មានការចូលរួមពីអ្នកជំនាញ ផ្នែកប្រពន្ធ័ផ្សព្វផ្សាយ តំណាង អង្គភាព Thai Media ប្រទេសថៃ និង លេខាស្ថានទូតចិនប្រចាំកម្ពុជាផងដែរ។

ជាការរំពឹងទុក ចំពោះអ្នកសារព័ត៌មានដែលបានចូលរួមក្នុងអង្គសិក្ខាសាលានឹងទទួលបាននូវចំណេះដឹងដ៏មានតម្លៃ បន្ថែមមួយកម្រិតទៀត បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះទៅ ហើយយកទៅអនុវត្តនៅក្នុងស្ថាប័នរបស់ខ្លួន ក៏ដូចជាបម្រើឱ្យសង្គមជាតិទាំងមូល៕

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី រូបថត 

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages