(ភ្នំពេញ)៖ សមាជិកសពអ្នកជំងឺកូវីដ-១៩ ចំនួន១១គ្រួសារ រស់នៅ (២សង្កាត់) សង្កាត់បឹងសាឡាង និងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានទទួលថ្នាំ គ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចូលរួមរំលែកទុក្ខ និងសម្រួលដល់ជីវភាពមួយចំនួន ពីលោក ជា ពិសី អភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត និងប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ក្នុងសកម្មភាពសមធម៌នេះ, លោក ជា ពិសី នៅតែបន្តទទូចសុំឱ្យប្រជាពលរដ្ឋ បន្តធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមរយៈការពាក់ម៉ាស រក្សាគម្លាត និងការលាងដៃនិងសាប៊ូ ឫជែលឱ្យបានញឹកញាប់ និងការយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ បើទោះជា ទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដែលជាការផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ សមាជិកសពអ្នកជំងឺកូវីដ-១៩ ទាំង១១គ្រួសារ បានថ្លែងអំណរគុណ និងសូមជូនពរផងដែរ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ជា ពិសី និងមន្ត្រីក្រោមឱវាទ បន្ទាប់ពីទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចូលរួមរំលែកទុក្ខ និងសម្រួលដល់ជីវភាពមួយចំនួន រួមមានក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, ទឹកស៊ីអីវ១យួរ, និងថវិកា ចំនួន២,០០០,០០០រៀលស្មើៗគ្នា៕
No comments:
Post a Comment