គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា: ក្រុមការងារទាំងអស់ត្រូវមានភាពទទួលខុសត្រូវខ្ពស់បំផុតលើការងាររបស់ខ្លួន ហើយត្រូវជំរុញការអនុវត្តការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិសេសត្រូវប្រើវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាព

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា: ក្រុមការងារទាំងអស់ត្រូវមានភាពទទួលខុសត្រូវខ្ពស់បំផុតលើការងាររបស់ខ្លួន ហើយត្រូវជំរុញការអនុវត្តការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិសេសត្រូវប្រើវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាព


នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការ មួយចំនួនដូចជា:


១-ស្ដីពីការបង្រ្កាបបទល្មើសគ្រប់ប្រភេទ

២-ត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស

៣-ការអនុវត្តរបស់ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ជាមួយជនបរទេស

៤-ការអនុវត្តរបស់ក្រុមការងារ HotlineScam (ការឆបោកតាមប្រព័ន្ធអុិនធឺណេត) 

៥-ការអនុវត្តរបស់ក្រុមការងារ ឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ។


ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវទិសដៅបន្ដ ក៏ដូចជាវិធានការមួយចំនួន ឱ្យក្រុមការងារទាំងអស់ត្រូវមានភាពទទួលខុសត្រូវខ្ពស់បំផុតលើការងាររបស់ខ្លួន ហើយត្រូវជំរុញការអនុវត្តការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិសេសត្រូវប្រើវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាពបទល្មើស ដូចជាករណីក្មេងទំនើង ករណីព្រហ្មទណ្ឌ ករណីគ្រឿងញៀន ករណីជនបរទេសខុសច្បាប់ និងការឆបោកតាមប្រព័ន្ធអុិនធឺណេត ។


សមាសភាពចូលរួម:

👉 លោក-លោកស្រី ដែលមានក្នុងសមាសភាព:

• ផែនការ ស្ដីពីការបង្ក្រាបបទល្មើសគ្រប់ប្រភេទ

• ផែនការ ស្ដីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស

• សេចក្តីសម្រេច ស្ដីពីក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (Hotline) ជាមួយជនបរទេស

• សេចក្តីសម្រេច ស្តីពីក្រុមការងារ (Hotline Scam) ការឆបោកតាមប្រព័ន្ធអ៉ីនធឺណេត

• សេចក្តីសម្រេច ស្ដីពីក្រុមការងារឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

• លោកអធិការនគរបាល ស្រុក-ក្រុង ទាំង១០ ៕



No comments