ទទួលបានបណ្ដឹងភ្លាមមិនបង្អង់យូរចុះស្រាបជ្រាវនិងបង្ក្រាបបានភ្លាម ក្នុងការបង្រ្កាបករណីធ្វើឲ្យខូចខាតដោយចេតនា...
#ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៨:៤០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ បានទទួលព័ត៍មានពីប្រជាពលរដ្ឋថាមានករណីធ្វើអោយខូចខាតដោយចេតនា (កាប់ម៉ូតូ) ។ កើតហេតុ នៅថ្ងៃទី០៣ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៨:២៤នាទី នៅចំណុចដីឡូប្រជាពលរដ្ឋ ស្ថិតនៅភូមិម៉ាសុីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កឡើងដោយជនសង្ស័យ ១ក្រុមមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកឧបករណ៍រឹងមុខមុតកាប់ និង គប់ លើសម្ភារៈ របស់ ជនរងគ្រោះឈ្មោះ សាវី ចំរ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិម៉ាសុីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យបែកទូរកញ្ចក់ចំនួន០១គ្រឿង រួមទាំងម៉ូតូចំនួន ០៣គ្រឿង៖
១.ម៉ាក ហុងដា ឌ្រីម សេរីឆ្នាំ២០២៤ ពណ៍ខ្មៅ បែកតាប់ឡូខាងមុខ និង រយះដាច់កាត់តាប៊ូខាងក្រោយម្ចាស់ម៉ូតូឈ្មោះ អាង ម៉េង ហ៊ត់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិម៉ាសុីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
២.ម៉ាក ស៊ុយស៊ូគី និច សេរីឆ្នាំ២០១៨ ពណ៍សរបែកតាប់ឡូខាងមុខម្ចាស់ម៉ូតូឈ្មោះ នី ស៊ូហ៊ូ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៣.ម៉ាក ហុងដា ឌ្រីម សេរីឆ្នាំ២០១៨ ពណ៍ខ្មៅ បែកតាប់ឡូខាងមុខ ម្ចាស់ម៉ូតូឈ្មោះ ហុី ស៊ាងហុង ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិម៉ាសុីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ពេលធ្វើសកម្មភាពរួច ក្រុមជនសង្ស័យជិះម៉ូតូគេចខ្លួនអស់ ។
បន្ទាប់ពីទួលបានព័ត៍មានភ្លាម លោកអធិការ បានបញ្ជារ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃ អធិការដ្ឋាននគរបាលស្រុកមេមត់ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និង សហការណ៍ជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលដារ កំណត់មុខសញ្ញា ហៅសួរនាំជនសង្ស័យបានចំនួន ០២នាក់៖
១.ឈ្មោះអឿន ឆៃឡា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
២.ឈ្មោះហ៊ុន ដាណែត អាយុ១៥ឆ្នាំ ភេទប្រុសជាតិខ្មែរ រស់នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បាននៅចំណុចភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យទាំង ០២នាក់ បញ្ជួនមកអធិការដ្ឋាននគរបាលស្រុកមេមត់ តែម្តង ។ ចំណែកបក្សពួកផ្សេងទៀតរត់គេចខ្លួនអស់ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ ខាងលើបានសារភាពថាខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពខាងលើប្រាកដមែន ។
ការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ខាងលើ តាមបញ្ជារបស់ លោកឧត្តមសេនីយ៍ស្នងការ និង បានការអនុញាតិពី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីករសាងសំណុំរឿងតាមនីតិវិធី ៕
No comments:
Post a Comment