លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង កម្លាំងចូលរួមពិធីគោរពវិញ្ញាណក័្ខន្ធ និងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ១២,០០០,០០០ រៀល ប្រគល់ជូនគ្រួសារសព ចំនួន ០២គ្រួសារ !
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងជាលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន ខេត្តត្បូងឃ្មុំ ព្រមទាំងសហការី បាននាំយកថវិកាសមាគមិត្តនគរបាលជាតិកម្ពុជា ចំនួន ១២,០០០,០០០ រៀល ប្រគល់ជូនគ្រួសារសព ចំនួន ០២គ្រួសារ ដូចមានឈ្មោះខាងក្រោម ៖
១. ចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈ ជូនសពលោកវរសេនីយ៍ត្រី ឈាង ម៉ាច នាយផ្នែកសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុកតំបែរ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយជំងឺទឹកនោមផ្អែម និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល និងបច្ច័យចូលរួមបុណ្យសព ចំនួន ២,២០០,០០០ រៀល ប្រគល់ជូនលោក ឈាង ម៉ាប់ ត្រូវជាប្អូនបង្កើត នៃសព នៅភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
២. នៅស្នងការដ្ឋាននគរបាលខេត្ត បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល ប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក ឌី សុកខុន មន្រ្តីប៉ុស្តិ៍នគរបាលការពារព្រំដែនកោះថ្ម (ចូលនិវត្ត) វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៧ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយជំងឺទឹកនោមផ្អែម ដែលមានអ្នកទទួលបណ្ដាំ ឈ្មោះ ឌី សុកឃី ភេទ ប្រុស ត្រូវជាកូនបង្កើត ។
No comments:
Post a Comment