លោកឧត្តមសេនីយ៍ទោ ចិន នីស្នងការនគរបាលខេត្តត្បួងឃ្មុំបានដឹងនំាកំម្លាងផ្ទាស់ចុះពន្លត់ករណីអគ្គីភ័យឆាបឆេះឃ្លាំងវិចខ្ចប់បារី ស្ថិតនៅឃុំជីរោទ៍ទី២ ស្រុកត្បងឃ្មុំ
#ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០ នាទីបន្ទាប់ពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីគ្រោះថ្នាក់អគ្គីភ័យ ឆាបឆេះឃ្លាំងវិចខ្ចប់បារី ម្ចាស់ផ្ទះឈ្មោះ សុខ នី ភេទ ប្រុស អាយុ ៦៣ឆ្នាំ ភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បងឃ្មុំ ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យ កម្លាំងជំនាញ ការិយាល័យបង្ការពន្លត់អគ្គីភ័យ របស់ ស្នងការដ្ឋាន អធិការនគរបាលស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ និង ក្រុងសួង សហការជាមួយ រថយន្តពន្លត់អគ្គីភ័យ របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចូលរួមពន្លត់ ។
ក្នុងប្រតិបត្តិការខាងលើនេះ យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកបាញ់ពន្លត់ ចំនួន ០១ សុីទែន ស្មើនឹង ០៧គីប និង បានប្រើប្រាស់បំពង់ពន្លត់អគ្គីភយ័ ខ្នាត ១២គីឡូ ចំនួន ២០បំពង់ ទើបបានរលត់ជាស្ថាពរ ។
ការខូតខាចរួមមាន៖
១. ទូបញ្ជាភ្លើង ០១គ្រឿង
២. សម្ភារៈសង្វាក់ផលិតកម្មមួយចំនួន
👉មូលហេតុ ឆ្លងចរន្តអគ្គិសនី ⚡។
ការខូតខាចរួមមាន៖
១. ទូបញ្ជាភ្លើង ០១គ្រឿង
២. សម្ភារៈសង្វាក់ផលិតកម្មមួយចំនួន
👉មូលហេតុ ឆ្លងចរន្តអគ្គិសនី ⚡។
លោកឧត្តមសេនីយ៍ស្នងការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី ដែលបានផ្ដល់រថយន្តពន្លត់អគ្គីភ័យចូលរួមជួយសង្គ្រោះបាញ់ពន្លត់នៅហេតុការណ៍ខាងលើរហូត រលត់ជាស្ថាពរ សូមលោកឧត្តមសេនីយ៍ស្នងការនិងសហការីព្រមទាំងបងប្អូនកងកម្លាំងទាំងអស់ដែលបានចូលរួមនៅក្នុងសកម្មភាពខាងលើនេះ ទទួលបាននូវពុទ្ធពរ ទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕
No comments:
Post a Comment