លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណដល់ លោកវរសេនីយ៍ទោ ប៉ោង ស៊ីណាត អធិការនគរបាលស្រុកមេមត់ និងភរិយា ដែលបានឧបត្ថម្ភម៉ូតូចំនួន ២គ្រឿង ដល់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ ក្នុងការងារចុះល្បាត ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ តាមភូមិសាស្ដ្រខេត្តត្បូងឃ្មុំ និងកិច្ចសហប្រតិបត្តិការណ៍ផ្សេងៗ ។
សូមជូនពរលោកអធិការ និងភរិយា ក៏ដូចជាក្រុមគ្រួសារ ព្រមទាំងមន្ដ្រីក្រោមឱវាទ មានសុខភាពល្អ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
#ខេត្តត្បូងឃ្មុំ៖ ថ្ងៃអង្គារ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២៤
No comments:
Post a Comment