លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា លោកអនុសេនីយ៍ឯក កែវ សុភ័ក្រ !
ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.ម.ន ខេត្តត្បូងឃ្មុំ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងកម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ព្រមទាំហសហការី ជាតំណាង ចុះជួបសំណេះសំណាលសួរសុខទុក្ខ នឹងនាំយកថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ២,០០០,០០០រៀល ប្រគល់ជូន លោកអនុសេនីយ៍ឯក កែវ សុភ័ក្រ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ត្រូវជនសង្ស័យកាប់ត្រូវកំភួនដៃឆ្វេង ក្នុងពេលចុះប្រតិបត្តិការបង្រ្កាបករណីហឹង្សា ដោយចេតនា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕
No comments:
Post a Comment