លោកឧត្តមសេនីយ៍ត្រី ហេង សុផលស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ត្រី ហេង សុផលស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ


លោកឧត្តមសេនីយ៍ត្រី ហេង សុផលស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ


(ខេត្តកំពង់ធំ)នៅរសៀលថ្ងៃសុក្រ១៣រោច ខែអាសាឍ ឆ្នាំរោង ឆសក័ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាល បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ។


លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំថ្មី ក៏បានថ្លែងថា លោកមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានជួបផ្ទាល់ដើម្បីសាកសួរសុខទុក្ខសុខុមាលភាព ការអនុវត្តតួនាទី ភារកិច្ច របស់បងប្អូនកងកម្លាំងតាមបណ្តាការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុកនាឱកាសនេះ។


លោកឧត្តមសេនីយ៍ ស្នងការ បានថ្លែងអំណរអរគុណ ដល់ថ្នាក់ដឹកនាំ និងរៀមច្បងស្នងការមុនៗ ដែលបានបន្សល់ទុកនូវសមិទ្ធផលស្នាដៃជាច្រើនសម្រាប់អង្គភាពស្នងការដ្ឋានរបស់យើង ហើយសមិទ្ធផលនេះដែរ គឺកើតឡើងពីកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបងប្អូនកម្លាំងទាំងអស់ សមិទ្ធផល និងស្នាដៃវិសេសវិសាលខាងលើនេះកើតចេញពីសាមគ្គីភាពផ្ទៃក្នុង របស់បងប្អូនរួមគ្នាជាធ្លុំមួយមាន ឆន្ទ: មុះមុត ធ្វើការងារ មានភាពស្មោះត្រង់ទៅវិញទៅមក នឹងមានការទទួលខុសត្រូវខ្ពស់លើការងារដែលថ្នាក់ដឹកនាំប្រគល់ជូនទើបឈានទៅសម្រេចបានលទ្ធផលជាបន្តបន្ទាប់។ សូមបន្តថែរក្សាវប្បធម៌សាមគ្គីភាព ដើម្បីកសាងនូវសមិទ្ធផលថ្មីៗ បន្ថែមទៀតជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ របស់យើង។


លោកសង្ឃឹមថាថ្នាក់ដឹកនាំ និងបងប្អូនកងកម្លាំងយើងទាំងអស់ ចូលរួមពិភាក្សាផ្លាស់ប្តូយោបល់ ចែករំលែកបទពិសោធន៍ ការងារល្អៗ ជូនគ្នាទៅវិញទៅមកដើម្បីបន្តនិរន្តរភាព ក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយបញ្ហាអសកម្មនានាក្នុងអង្គភាព ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យ បន្ថែមទៀត តាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ និងយន្តការ កំណែទម្រង់របស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលនីតិកាលទី៧។


ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ស្នងការ បានផ្ដាំផ្ញើ ដល់អស់លោក លោកស្រី មន្ត្រីនគរបាលគ្រប់រូប បើមានក្ដីកង្វល់ បញ្ហាប្រឈម សូមបងប្អូន ទំនាក់ទំនង រាយការណ៍ មកថ្នាក់ដឹកនាំ អង្គភាពដើម្បីប្រធានអង្គភាពមានមូលដ្ឋានដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។


ជាចុងក្រោយ លោកស្នងការ បានប្រសិទ្ធពរជ័យ ដល់កងកម្លាំង សូមសមប្រកបជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន







No comments:

Post a Comment

សុខភាពនិងសម្រស់

Pages