លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានធ្វើពិធីបែងចែកកម្លាំងនគរបាលជាតិចំនួន៧នាក់ ដែលទើបបញ្ចប់ការសិក្សាកម្រិតបរិញ្ញាប័ត្រ រយះពេល៤ឆ្នាំ នៅបណ្ឌិតសភានគរបាលកម្ពុជា ឲ្យទៅបម្រើការងារតាមបណ្តាការិយាល័យជំនាញ និង អធិការដ្ឋានក្រុងស្រុក៕
No comments:
Post a Comment