លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានថ្លែងក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ បន្តខិតខំបំពេញការងារ តាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំបានប្រគល់ជូនឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ បន្ថែមពីនេះកងកម្លាំងនគរបាលទាំងអស់ត្រូវ គោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជា របស់មេកើយតាមឋានានុក្រម ពិសេសត្រូវគោរពពេលវេលាធ្វើការងារឲ្យតាមត្រឹមតាមច្បាប់កំណត់៕
No comments:
Post a Comment