កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វេីការបង្ក្រាបករណីបង្កការអុកឡុងនៅទីសាធារណៈ (បង្ហោះម៉ូតូ) ដោយក្មេងទំនេីងចំនួន ០២នាក់
#ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៥:៣០នាទីល្ងាច នៅចំណុចផ្លូវមាត់ទន្លេសប្បនិមិត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វេីការបង្ក្រាបករណីបង្កការអុកឡុងនៅទីសាធារណៈ (បង្ហោះម៉ូតូ) បង្កដោយក្មេងទំនេីងចំនួន ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ស គ្មានផ្លាកលេខ ធ្វើសកម្មភាពបង្ហោះម៉ូតូ ពីចំណុចរង្វង់មូលរូបសំណាក់ស្តេងកន រហូតមកដល់ចំណុចមាត់ទន្លេសប្បនិមិត្ត ក៏ត្រូវសមត្ថកិច្ចឃាត់បាន និងនាំខ្លួនទាំង ០២នាក់ ខាងលើ មកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
No comments:
Post a Comment