នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង២នាក់យកមកសួរនាំក្រោយពីពួកគេបានជិះម៉ូតូបង្ហោះតាមដងផ្លូវយ៉ាងអណាធិបតេយ្យ
បន្ទាយមានជ័យ៖ ក្មេងទំនើង២នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១នឹង៣០នាទី ឃាត់យកមកសួរនាំក្រោយពីពួកគេបានជិះម៉ូតូបង្ហោះតាមដងផ្លូវយ៉ាងអណាធិបតេយ្យ តាមដងផ្លូវក្នុងទីប្រជុំជន ហើយសកម្មភាពនេះបង្កឲ្យនូវសន្តិសុខសណ្តាប់ធ្នាប់សង្គម និង ងាយបង្កគ្រោះថ្នាក់ដល់ពលរដ្ឋឬអ្នកដំណើរតាមផ្លូវ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្មេងទំ់នើងទាំងនេះ ១.ឈ្មោះ ស៊ីន ណាវី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនម្ហូបអាហារ។ ២. ឈ្មោះ ធិញ ដេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
នៅចំពោះមុខនគរបាលសួរនាំ ក្មេងទំនើងទាំង២នាក់បានឆ្លើយសារភាពថា ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងមួយយប់ចូលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ ខ្លួននិងបក្ខពួកចំនួន៣ម៉ូតូ ពិតជាបាននាំគ្នាជិះម៉ូតូបង្ហោះលើដងផ្លូវសាធារណះក្នុងក្រុងប៉ោយប៉ែតពិតប្រាកដមែន។
បច្ចុប្បន្ននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ក្មេងទំនើងទាំង២នាក់ កំពុងស្ថិតក្នុងការសួរនាំរបស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សួរនាំនិងចាត់ការបន្តតាមនីតិវិធី៕
No comments:
Post a Comment