ពិធីដាំកូនត្នោតចំនួន ១០,០០០ដើម នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ សម្រាប់ទុកជាប្រយោជន៍...
#ខេត្តត្បូងឃ្មុំ៖ ថ្ងៃអាទិត្យ ១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចូលរួម ពិធីដាំកូនត្នោត ចំនួន ១០,០០០ដើម សម្រាប់ទុកជាប្រយោជន៍ក្នុងសហគមន៍ បង្កើនជីវចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុស្ថិតនៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។
ដោយមានការអញ្ចើញចូលរួមពី គណៈអភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ៕
No comments:
Post a Comment