ឧត្តមសេនីយ៍ត្រី ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្ត ការងារនគរបាល និងសហគមន៍ប្រចាំឆមាសទី១ និងទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឧត្តមសេនីយ៍ត្រី ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្ត ការងារនគរបាល និងសហគមន៍ប្រចាំឆមាសទី១ និងទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ


ប្រជុំបូកសរុបលទ្ធផលការអនុវត្ត ការងារនគរបាល និងសហគមន៍ប្រចាំឆមាសទី១ និងទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយស្តីពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ...

#ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព. ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំធំ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំលោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្ត ការងារនគរបាល និងសហគមន៍ប្រចាំឆមាសទី១ និងទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយស្តីពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ដល់កងកម្លាំងនគរបាលក្នុងខេត្ត ។

ដោយមានចូលរួម លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការនរបាលក្រុង ស្រុក អធិការរងទទួលបន្ទុកសេនាធិការ និងកិច្ចការប៉ុស្តិ៍ សរុបចំនួន២៣០នាក់ ស្រី១០នាក់ក្នុងនោះគ្រូបង្គោលថ្នាក់ក្រុង-ស្រុកមានចំនួន២៦នាក់ ស្រី០៦នាក់ ។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍កោតសរសើរ និងអរគុណចំពោះ បណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានយ៉ាងល្អប្រសើរ ពិសេស កន្លងទៅថ្មីៗនេះ កងកម្លាំងនគរបាលយើង បានយកចិត្តទុកដាក់ ល្បាតចល័ត ធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ជាតិអាល់កុល គ្រឿងញៀន និង ធ្វើការបង្ការទប់ស្កាត់ បង្ក្រាប ករណីក្មេងទំនើងទូទាំងខេត្ត ក្រោមបទបញ្ជា ដឹកនាំយ៉ាងម៉ឺងម៉ាត់ ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ការបង្ការទប់ស្កាត់បទល្មើសនានា នៅតាមព្រំដែន ការពារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រមុខថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ។

លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង ទទួលផែនសេនាធិការ បានឡើងអានរបាយការណ៍ និង ផ្សព្វផ្សាយស្តីពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ដល់កងកម្លាំងនគរបាលក្នុងខេត្ត ។

លោកឧត្តមសេនីយ៍ស្នងការ បានឲ្យ លោកឧត្តមសេនីយ៍ត្រី ចក់ សុខកៅ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ និង លោកអធិការ ក្រុង ស្រុក ទាំង៧ ឡើងធ្វើបទបង្ហាញ ស្តីអំពី ចំណុចខ្លាំង-ខ្សោយ ក្នុងការបង្ការទប់ស្កាត់ ការគ្រប់គ្រង ការបង្កាប លើក្រុមក្មេងទំនើង និងការធ្វើការអប់រំ និងមួយចំនួនឈានដល់ចំណាត់ការធ្វើនីតិវិធី បញ្ជូនទៅតុលាការ ។

កងកម្លាំងនគរបាលត្រូវ បន្តការយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តកិច្ចការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់  និងបន្តការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច បទល្មើ.សព្រហ្មទណ្ឌ ប្រឆាំ.ងគ្រឿងញៀន ប្រឆាំ.ងការជួញ.ដូរមនុស្សនិងអនិតិជន និងសន្តិសុខ គ្រោះធម្មជាតិនានា ។ គ្រប់បណ្តាផែន និងការិយាល័យ ជំនាញ អង្គភាពចំណុះ និង លោកអធិការក្រុង-ស្រុកទាំង ៧ ត្រូវបន្តសហការជាមួយផែនការងារជំនាញ យកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា ពិសេសការលួចលេងល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រឿងញៀន ។

ជាទីបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការទិសដៅ ដល់លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការក្រុង-ស្រុកទាំងប្រាំពីរ លោកមេបញ្ជាការវរសនាតូចការពារព្រំដែនគោកទាំងពីរ  លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៤ និងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ១៦ កត់ត្រាទុក និង អនុវត្តន៍ ៕














No comments:

Post a Comment

សុខភាពនិងសម្រស់

Pages