ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញក្នុងស្រុកកោះធំ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្ក្រាប!
ខេត្តកណ្តល÷ សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋប្រាប់មកថា មានទីតាំងល្បែងជល់មាន់តាំងប្រព័ន្ធអនឡាញ មួយកន្លែងដែលសិត្ថនៅភូមិសំបូរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល
កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងស្រុកកោះធំបានដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង មួយកន្លែងនេះ រួចហើយ មើលទៅ ទើបមានបើកល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទុកឱ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ នាំគ្នាចូលលេងយ៉ាងពេញបន្ទុក គ្មានការបង្រ្កាប! ឬទប់ស្កាត់ ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់មេបនល្បែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅលើទឹកដី ស្រុកកោះធំ ខេត្តកណ្តលបាននោះឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់របស់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រស្នងការខេត្តកណ្តល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជួយចាត់មន្ត្រីក្រោម ឱវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ស្ថិតក្នុងស្រុកខាងលើនេះ ផងទាន៕
No comments:
Post a Comment