ទីតាំងល្បែងបាញ់អាប៉ោងដ៍ធំ ដែលស្ថិតនៅភូមិព្រិច ឃុំត្រពំាងសាប ស្រុកបាទី អាជ្ញាធរមិនទាន់បង្ក្រាប - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងល្បែងបាញ់អាប៉ោងដ៍ធំ ដែលស្ថិតនៅភូមិព្រិច ឃុំត្រពំាងសាប ស្រុកបាទី អាជ្ញាធរមិនទាន់បង្ក្រាប


ទីតាំងល្បែងបាញ់អាប៉ោងដ៍ធំ ដែលស្ថិតនៅភូមិព្រិច ឃុំត្រពំាងសាប ស្រុកបាទី អាជ្ញាធរមិនទាន់បង្ក្រាប


ខេត្តតាកែវ÷ ប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងបាញ់អាប៉ោង មួយកន្លែងនៅស្ថិតនៅភូមិព្រិច ឃុំត្រពំាងសាប ស្រុកបាទី ខេត្តតាកែវ កំពុងដំណើរការយ៉ាងគគ្រឹកគ្រេង ដោយមានអ្នកញ្ញៀនល្បែងទំាងក្មេងចាស់,ប្រុសស្រីចូលលេងជាហូរហែដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ។ ភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរ គឺជាឱកាសឲ្យពួកអ្នកញៀនល្បែង អាចដំណើរការបានដោយរលូន។

យោងតាមសេចក្តីរាយការណ៍ដែលmes SORA news ទើបទទួល បានឲ្យដឹងថា ទីតាំងល្បែងបាញ់អាប៉ោង១កន្លែងនេះ ដំណើរការបានដោយរលូនសុខសុវត្ថិភាព មិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ទំនងជាម្ចាស់ទីតំាងនេះ បានចរចាជា មួយសមត្ថកិច្ចនៅក្នុងស្រុកបាទីរួចហើយ ទើបគេ ចូលទៅលេងល្បែងបាញ់អាប៉ោងក្នុងទីតាំងខាងលើនេះបានយ៉ាងស្រួល។ ទីតាំងល្បែបាញ់អាប៉ងនេះកំពុងប្រឈម នឹងការបង្កហានិភ័យយ៉ាងខ្លាំងដល់ប្រជាពលរដ្,ក៏ដូចជាអំពើអានាអធិបតេយ្យ ចោលលួច ឆក់ប្លន់ ជាដើម។

គេមិនដឹងថា តើអធិការស្រុកបាទី លោក ឆាយ កែវមុន្នី មានចេតនាជួយបិទបាំង អំពើអនាធិបតេយ្យនៃវង់ ល្បែងស៊ីសង(បាញ់អាប៉ោង)នៅទីតាំងខាងលើនេះឬយ៉ាងណាទេ?  វាមិនមែន តែមួយករណីនៃល្បែងបាញ់អាប៉ោង ដែលកំពុងពង្វក់ស្មារតីប្រជាពលរដ្ធឲ្យភ្លេចធ្វើការរកសុីចិញ្ជឹមគ្រួសារ។ ប៉ុន្តែវាជាទីតាំងបង្កភាពអនាធិបតេយ្យ អំពើអសកម្មជាច្រើននោះ។ ទីតាំងបាញ់អាប៉ោងខាងលើនេះត្រូវបានគេប្រាប់ថា បានដំណើរការជាចំហ ហាក់ដូចជាមានខ្នងបង្អែកយ៉ាងធំ ដោយមិនញញើតអាជ្ញាធរមូលដ្ឋានឡើយ។ តើអាជ្ញាធរស្រុកបាទីមានសមត្ថភាពបង្ក្រាបទីតាំងបាញ់អាប៉ោងខាង លើនេះបានដែរឬទេ?

លោកអធិការ ឆាយ កែវមុន្នីហាក់ដូចជាធ្វើមិនដឹង មិនឮ ដោយចាញ់ឥទ្ធិពលទីតាំងល្បែងសុីសងបាញ់អាប៉ោងនោះឬ? ការព្រងើយកន្តើយនៃក្រុមអាជ្ញាធរមានសមត្ថកិច្ច ស្រុកបាទី ខេត្តតាកែវធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា គឺអាជ្ញាធរមានសមត្ថកិច្ចនេះ ទទួលបានលាភសក្ការៈពីវង់ល្បែងស៊ីសងជាពិសេសទីតាំងបាញ់អាប៉ោងខាងលើនេះ។ យ៉ាងណាក៏ដោយគេរំពឹងថា លោកស្នងការនគរបាលខេត្តតាកែវ ឈាងផាន់ណារ៉ា មិនបណ្ដែតបណ្ដោយឲ្យបញ្ហាដែលប្រជាពលរដ្ឋព្រួយបារម្ភនេះកើត ឡើងនៅក្នុងទឹកដីស្រុកបាទីនោះទេ។ បើរំពឹងលើលោកឆាយ កែវមុន្នី គឺទំនងជាមិនអាចបង្ក្រាបទីតាំងនេះបានទេ៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages