លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាពជំនាញ បច្ចេកទេសការងារ ដល់កងកម្លាំងនគរបាលក្រោមឱវាទ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាពជំនាញ បច្ចេកទេសការងារ ដល់កងកម្លាំងនគរបាលក្រោមឱវាទ


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាពជំនាញ បច្ចេកទេសការងារ ដល់កងកម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញស្តីពីការងារចាំបាច់មួយចំនួន ដើម្បីពង្រឹងជំនាញ បច្ចេកទេស ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង/ស្រុក លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកជាច្រើនរូប នៅស្នងការដ្ឋាននគរបាលខេត្ត។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកបានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដួរផ្លូវភេទគ្រប់ទំរង់ បទល្មើឹសសេដ្ឋកិច្ចនិងទំនិញខូចគុណភាព  ដោយប្រើវិធានការរដ្ឋបាល វិធានការបង្កា វិធានការច្បាប់ ត្រូវបន្តធ្វើដូចភ្លៀងរលឹម ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម។


លោកឧត្តមសេនីយ៍ទោស្នងការ បានជម្រុញដល់នគរបាលជំនាញ នគរបាលគ្រប់អធិការដ្ឋាននគរបាលក្រុងស្រុក ពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវផ្តល់សេវាសាធារណះឲ្យបានល្អ ទាន់ពេលវេលា ត្រូវបន្តពង្រឹងចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព បន្តអនុវត្តច្បាប់ និងផ្សព្វផ្សាយច្បាប់ចរចរណ៍ផ្លូវគោក សំដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់មានកម្រិតទាបបំផុត៕








No comments:

Post a Comment

សុខភាពនិងសម្រស់

Pages