លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់



លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់

==========

បន្ទាយមានជ័យ: នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២:០០នាទីរសៀល ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៤ (គិតពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។


កិច្ចប្រជុំនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរង ការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង/ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៥ នាយប៉ុស្តិរដ្ឋបាលទាំង៦៧ឃុំ-សង្កាត់។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធដែលបានបំពេញការងារ តួនាទី ភារកិច្ច រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។


ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជម្រុញដល់កម្លាំងនគរបាលទូទាំងខេត្ត លោកអធិការក្រុង-ស្រុក មេបញ្ជាការវរ: លោកនាយប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ 

-ត្រូវពន្លឿនការចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (ចុះបញ្ជីដីធ្លី)។

-បន្តសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ក្តាប់រាល់ព័ត៌មាន សន្តិសុខព្រំដែន

-ត្រូវពង្រឹងការគ្រប់គ្រង សម្ភារៈ អាវុធ រថយន្ត មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ឲ្យបានល្អព្រោះពេលនេះជារដូវក្តៅ

-ត្រូវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង

-ពង្រឹងគ្រប់គ្រងហាងបញ្ចាំ និង បង្ក្រាបទីផ្សារចោរកម្ម

-ពង្រឹងទប់ស្កាត់ បង្ក្រាប បទល្មើសឆ្លងដែនខុសច្បាប់

-បន្តស្រាវជ្រាវបង្ក្រាបល្បែងស៉ីសងខុសច្បាប់

-បន្តស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន 

-ពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណ: ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា

-ពង្រឹង បង្ការ បង្ក្រាប ការរំលោភយកដីរដ្ឋ និងបទល្មើសនេសាទខុសច្បាប់

-បន្តស្រាវជ្រាវ បង្ក្រាបបទល្មើសសេដ្ឋកិច្ច ទំនិញក្លែងក្លាយ និង អាហារខូចគុណភាព

-បន្តផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់ពលរដ្ឋ អ្នកដំណើរ និងសិស្សសាលា

-ពង្រឹងគ្រប់គ្រងស្ថិតិ និង ការស្នាក់នៅរបស់ជនបរទេស

-ពង្រឹងការគ្រប់គ្រងកម្លាំងប្រជាការពារ បើកវគ្គបណ្តុះបណ្តាល និងឧបត្ថម្ភគាំទ្រពួកគាត់

-ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕




















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages