ថ្លើមធំពាសមេឃ ឧកញ៉ាអ៊ាង ថៅកែ រមណីយដ្ឋានកោះស្នេហ៍ ចាក់ថ្មចូលទន្លេមេគង្គធ្វើជាកម្មសិទ្ធិ នៅភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ថ្លើមធំពាសមេឃ ឧកញ៉ាអ៊ាង ថៅកែ រមណីយដ្ឋានកោះស្នេហ៍ ចាក់ថ្មចូលទន្លេមេគង្គធ្វើជាកម្មសិទ្ធិ នៅភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


ថ្លើមធំពាសមេឃ ឧកញ៉ាអ៊ាង  ថៅកែ រមណីយដ្ឋានកោះស្នេហ៍ ចាក់ថ្មចូលទន្លេមេគង្គធ្វើជាកម្មសិទ្ធិ នៅភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


ខេត្តកំពង់ចាម÷អាចនិយាយបានថា ជាព្រឹត្តិការណ៍បំពានច្បាប់ដ៏ធំមួយដែលបុរសម្នាក់គេស្គាល់ថា ឈ្មោះអ៊ាង បានចាក់ដីប៉ុនប៉ងលុបទន្លេមេគង្គចូលចម្ងាយជាង៥០ ម៉ែត្រនិងបណ្ដោយចិត្ត 100 ម៉ែត្រ នៅចំណុចភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាទូទៅនៅតាមបណ្ដាញសង្គម ហើយអាជ្ញាធរខេត្តកំពង់ចាមក៏បានកោះប្រជុំក្នុងរឿងនេះដែរ។ វិធានការជាបន្ទាន់ គឺឲ្យផ្អាកសកម្មភាពនិងកាយចេញ ប៉ុន្តែវិធានការយូរអង្វែងមិន ដឹងថា តើត្រូវចាប់អ្នកប្រព្រឹត្តល្មើសផ្តន្ទាទោសដែរឬយ៉ាងណាទេ?

សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីចាក់ថ្មចូលទៅ លើផ្ទៃទឹកទន្លេមេគង្គ ព័ទ្ធធ្វើជាគ្រឹះរួចចាក់ដីបន្ថែមដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ ស្ថិតនៅភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដែលអាជ្ញាធរខេត្តកំពង់ចាម មិនគួរមានតែវិធានការ ត្រឹមតែធ្វើកិច្ចសន្យាបញ្ឈប់ និងឲ្យកាយចេញនោះទេ។ ផ្ទុយទៅវិញ គួរតែចាត់វិធានការតាមផ្លូវច្បាប់បញ្ជូនបុគ្គលពាក់ព័ន្ធ ទៅតុលាការទើប សមនឹងទង្វើដែលពួកគេបានធ្វើ។ បើច្បាប់មានហើយ ចំពោះអ្នក ប្រព្រឹត្តល្មើស គួរតែត្រូវអនុវត្តឲ្យបានតឹង តែងបំផុត មិនមែនដោយការយោគយល់បែបនេះទេ។

គួរបញ្ជាក់ថា រសៀលថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ដ​កកំពង់ចាមលោក ស្រី​ សុភ័ក្រ្ត​ អភិបាលរងខេត្ដ​ តំណាង លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ដកំពង់ចាម​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ដ​ ដេីម្បីត្រួតពិនិត្យ និងដាក់ចេញវិធានការទប់ ស្កាត់ការចាក់ថ្មចូលផ្ទៃទន្លេ​មេគង្គ នៅចំណុចឃុំឫស្សី ស្រុក​ ស្រុកស្រីសន្ធរ​ ខេត្ដកំពង់ចាម​ ។ កិច្ចប្រជុំនោះបានជំរុញឲ្យជនប្រព្រឹត្តល្មើសច្បាប់ប្រទេសនេះ បញ្ឈប់សកម្មភាព ហើយត្រូវកាយថ្មនោះចេញវិញ ដោយមិនមានទោសកំហុសប្រឈមនឹងផ្លូវច្បាប់អ្វីឡើយ។

អ្នកភូមិនិយាយថា លោកអ៊ាង គឺជាជនដែលមានមុខ មាត់ហើយក៏ជាអ្នកមានលុយនៅតំបន់នោះ និងជាអ្នកដែលជិតស្និទ្ធជាមួយនឹងថ្នាក់ដឹកនាំខេត្តកំពង់ចាមដូច្នេះបើទោះបីជាគាត់មានទោសកំហុសយ៉ាងណា ក៏គេមិនអាចចេះតែអនុវត្តច្បាប់ទាំងទទឹងទទែងនោះបានឡើយ។ មិនតែប៉ុណ្ណោះគម្រោងនៃការចាក់ដីរំលោភយកផ្ទៃទន្លេមេគង្គសម្បត្តិរួមរបស់ប្រជាជាតិខ្មែរនេះ ក៏ទំនងទៅមានការបិទភ្នែកបត់ដុំដៃ ពីអាជ្ញាធរស្រុកស្រីសន្ធររួចហើយដែរ មិនមែនលោក អ៊ាង ចេះតែនឹកឃើញធ្វើម្នាក់ឯងនោះឡើយ។ ដូច្នេះបើអនុវត្តច្បាប់គេជឿថាមានជនចូលរួមចំណែកច្រើនក្នុងរឿងនេះប៉ុន្តែទំនងជាអាជ្ញាធរខេត្តកំពង់ចាម "ខ្ជិល" ពន្លាតខ្សែវែងនាំតែពាក់ព័ន្ធដល់គ្នីគ្នាឯង៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages