ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅសាលាគរុកោសល្យ និងវិក្រឹត្យការ
(បន្ទាយមានជ័យ): ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញអមដំណើរ និង ការពារសន្តិសុខ សុវត្ថិភាព ជូន ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ដែលបានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅសាលាគរុកោសល្យ និងវិក្រឹត្យការ ក្នុងការិយាល័យលេខ៤០០១ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត ស្រុក ឃុំសង្កាត់ និងសម្រួលចរាចរណ៍ តាមគោលដៅសំខាន់ៗ និង មុខមណ្ឌលបោះឆ្នោត ដើម្បីបញ្ចៀសការកកស្ទះ៕
No comments:
Post a Comment