ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបងសង់របងរឹងមាំរំលោភចូលចំណីស្ទឹងសង្កែ នៅចំណុចឃុំចែងមានជ័យ ស្រុកបាណន់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបងសង់របងរឹងមាំរំលោភចូលចំណីស្ទឹងសង្កែ នៅចំណុចឃុំចែងមានជ័យ ស្រុកបាណន់


ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបងសង់របងរឹងមាំរំលោភចូលចំណីស្ទឹងសង្កែ នៅចំណុចឃុំចែងមានជ័យ ស្រុកបាណន់


អាជ្ញាធរដែនដី នៃស្រុកបាណន់កំពុងប្រកាសអាសន្នករណីហានិភ័យដែលនឹងកើតមានឡើង នៅអនាគតចំពោះស្ទឹងសង្កែ។ នោះគឺករណីដែលបង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារ លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្ត បាត់ដំបង បានសង់របងរឹងមាំរំលោភចូលដី ចំណីស្ទឹងសង្កែ យកធ្វើជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួន ស្ថិតនៅចំនុចទំនប់កង្ហត ភូមិដូង ឃុំចែងមាជ័យ ស្រុកបាណន់ ខេត្ត បាត់ដំបង។ សំណង់រឹងមាំជារបងនេះ ញ៉ាំងឲ្យមានការរិះគន់ពីប្រជាពលរដ្ឋ នៅពេលដែលសមត្ថកិច្ចក្នុងនាមជាអ្នកអនុវត្តច្បាប់ ដែលជារំលោភច្បាប់ទៅវិញនោះ។

លោក ស្រេង សុខា អភិបាលស្រុកបាណន់ឲ្យដឹងថា សំណង់របងរឹងមាំនោះ ជារបស់លោកឡុង ផលគុណប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ហើយលោកក៏បានធ្វើរបាយការណ៍ជូនទៅលោកសុខ លូ អភិបាលខេត្តរួចហើយដែរ។ បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះមិនទាន់មានចំណាត់ ការយ៉ាងណាពីអាជ្ញាធរខេត្តបាត់ដំបងនៅឡើយ ពោលគឺលោកសុខ លូ អភិបាលខេត្តបាត់ដំបងនៅរក្សាភាពស្ងៀមស្ងាត់ចំពោះអំពើល្មើសច្បាប់ របស់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម។ គេមិនដឹងថា តើករណីរំលោភបំពានទៅលើដីចំណីស្ទឹងសង្កែ ដែលបង្កឡើងដោយប្រធានមន្ទីរធនធានទឹកនោះ បានជ្រាបដល់ថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម ដែរឬយ៉ាងណានោះទេ។

អភិបាលស្រុកបាណន់ លោកស្រេង សុខា បន្តទៀតថា ពាក់ព័ន្ធនិងរបងរឹងមាំខាងលើនេះលោកឡុង ផលគុណ ធ្វើរបងដើម្បីទុកដាក់សម្ភារៈសំណង់ និងម៉ាស៊ីនបូមទឹកដើម្បីការពារចោរលួចតែប៉ុណ្ណោះ ហើយបើសារព័ត៌មានចង់ដឹងរឿងរបងរឹងមាំនេះឲ្យសារព័ត៌មាន សួរទៅលោកឡុង ផលគុណ ផ្ទាល់តែម្តងទៅព្រោះគាត់ប្រាប់មកអញ្ចឹង។ តែយ៉ាងណាក៏ដោយ វាបានរំលោភបំពានរួច ហើយទៅ លើដីចំណីមាត់ស្ទឹងសង្កែ ដែលនឹងបង្កហានិភ័យនាពេលអនាគត។

ប្រជាពលរដ្ឋរស់នៅចំណុច ឃុំចែងមានជ័យ ស្រុកបាណន់ រិះគន់អាជ្ញាធរជាពិសេសលោកឡុង ផលគុណដែលជាអ្នកដឹងច្បាប់ ប៉ុន្តែអង្គុយលើច្បាប់ទៅវិញនោះ។ នេះគឺជាការឆ្លៀតឱកាស របស់មន្ត្រីមានជំនាញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយគេរង់ចាំការបកស្រាយរបស់លោកឡុង ផលគុណ ផ្ទាល់ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបង ចំពោះករណីដែលនាំឲ្យមានប្រជាពលរដ្ឋរិះគន់ខាងលើនេះ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages