ពលរដ្ឋក្នុងឃុំពាមឯក សម្ដែងការព្រួយបារម្ភ ចំពោះអាជីវកម្មអាចម៍ដីគ្មានច្បាប់របស់ឈ្មួញឈ្មោះឈីវក្នុងស្រុកឯកភ្នំ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ពលរដ្ឋក្នុងឃុំពាមឯក សម្ដែងការព្រួយបារម្ភ ចំពោះអាជីវកម្មអាចម៍ដីគ្មានច្បាប់របស់ឈ្មួញឈ្មោះឈីវក្នុងស្រុកឯកភ្នំ


ខេត្តបាត់ដំបង៖ អាជីវកម្មអាចម៍ដី និងរណ្តៅដី សង្ស័យអត់ច្បាប់ ជីកកាយយកអាចម៍ដី មានជំរៅជ្រៅដល់ក្បាលប្រែតរបស់ឈ្មួញ ឈ្មោះឈីវ ស្ថិតនៅភូមិចុងឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កំពុងធ្វើសកម្មភាពដំណើរការគ្រឿងចក្ររបស់ខ្លួនដោយសេរី នៅមិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋានក្នុងស្រុកឯកភ្នំ និងមន្ត្រីជំនាញមន្ទីររ៉ែ និងថាមពល ណាម្នាក់ចុះទប់ស្កាត់នៅឡើយទេ នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន។


ប្រភពពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានអោយដឹងថា៖ ទីតាំងរណ្តៅដីមួយកន្លែងនេះ កំពុងបន្តអាជីវកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដី ដឹកជញ្ជូនទៅលក់យកលុយដាក់ហោប៉ាវ ដោយមិនខ្វល់ពីផលប៉ះពាល់បាក់ស្រុតដីស្រែ និងខ្សោះទឹកក្នុងស្រែ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងឃុំពាមឯក ហុយដីងងឹតមេឃងងឹតដី បង្កឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋនៅក្បែរខាងនោះយ៉ាងខ្លាំង។

ពាក់ព័ន្ធនឹងអាជីវកម្មរណ្តៅខ្នាតយក្ស និងជ្រៅដល់ក្បាលប្រែតនេះ តើលោក មុិល សុផល  អភិបាលស្រុកឯកភ្នំ បានជ្រាប រឿងរណ្ដៅខ្នាតយក្សមួយហ្នឹងហើយឬនៅ ?តើលោក នឹងចាត់មន្ត្រីជំនាញរបស់លោកចុះពិនិត្យសិក្សាទីតាំងរណ្ដៅដីមួយកន្លែងហ្នឹងដែររឺទេ?

ចំណែកឯលោក អ៊ាន មាឃ  ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានប្រាប់បណ្ដាញសារព័ត៌មាន សារព័ត៌មានឲ្យដឹងថា ចំពោះច្បាប់អាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះឈីវ នៅចំណុចខាងលើ គឺ លោកមិនបានដឹងនោះទេ ហើយរុញអោយសារព័ត៌មាន ទៅសួរលោកមិលសុផល ចៅហ្វាយស្រុកឯកភ្នំវិញទៅ ទើបដឹងថាមានច្បាប់ឬអត់ច្បាប់ ព្រោះអាជីវកម្មនោះនៅក្នុងទឹកដីស្រុកឯកភ្នំនិងបានបន្តអោយដឹងទៀតថា ស្អែកនេះលោកនិងអោយក្រុមការងារចុះទៅត្រួតពិនិត្យ។

រីឯលោកមិល សុផល ចៅហ្វាយស្រុកឯកភ្នំ លោកឆ្លើយមិនរួចទេ ចំពោះសំនួរដែលសារព័ត៌មាន បានសួរថា តើអាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះឈីវ នៅចំណុចខាងលើមានមានច្បាប់អនុញ្ញាតដែរឬទេ?លោកមិល សុផល បានត្រឹមតែឆ្លើយថា ចាំសួរឃុំសិន ឥឡូវនេះឆ្លើយមិនទាន់បានទេ។

ជុំវិញរណ្ដៅដីខាងលើពលរដ្ឋស្នើសុំលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង គួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពលក្នុងខេត្តដើម្បីចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចៗមួយចំនួនកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងមន្ទីរ៉ែនិងថាមពល៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages