លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានផ្ដល់បទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ដើម្បីបង្ហាញពីលទ្ធផល និងសមិទ្ធផលនានា ដែលនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងមូល សម្រេចបាននាពេលកន្លងមកនេះ
ខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ផងដែលថា ក្នុងរយៈ១ឆ្នាំកន្លងមកនេះ បរិយាកាសសន្តិសុខ ក្នុងខេត្តកំពង់ចាមទាំងមូល និងនៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ ពោរពេញដោយភាពកក់ក្តៅ ប្រជាពលរដ្ឋរស់នៅដោយភាព សុខដុមរមនា បានបង្កលក្ខណៈសម្បត្តិគាប់ប្រសើរ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្របវិស័យ ។
No comments:
Post a Comment