លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាលភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាលភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ


លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាលភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ 

បន្ទាយមានជ័យ :នៅរសៀលថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ  បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំ បូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាលភូមិ-ឃុំសង្កាត់មានសុវត្ថិភាពឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។


ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ- ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ  អភិបាលក្រុង-ស្រុក ការិយាល័យជំនាញ អធិការនគរបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៦៧ ។ 


ក្នុងកម្មវិធីប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាលភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នេះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការក៏បានឡើងធ្វើបទអន្តរាគមន៍ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។


ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ផាន់ ចាន់ធុល បានផ្ដល់កិត្តិយសប្រគល់ប័ណ្ណសរសើរ  ដល់លោកអធិការក្រុងស្រុក លោកនាយប៉ុស្តិ៍ទាំង  កងរាជអាវុធហត្ត និងមេឃុំចៅសង្កាត់ផងដែរ៕







































No comments:

Post a Comment

សុខភាពនិងសម្រស់

Pages