លោក ឈៀង លីហ័រ អាជីវករ បានឧបត្ថម្ភរថយន្តចំនួន ០១គ្រឿងដល់ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ២០២៣លោក ឈៀង លីហ័រ អាជីវករ នៅភ្នំពេញ បានឧបត្ថម្ភរថយន្តចំនួន ០១គ្រឿងដល់ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោក ឈៀង លីហ័រ ដែលបានឧបត្ថរថយន្ត ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រេីប្រាស់ ក្នុងកិច្ចការ ល្បាត ការពារសន្តិសុខ សុវត្ថិភាព បង្កា បង្រ្កាប និង ថែរក្សាណ្តាប់សាធារណៈ ក្នុងសង្គម ។
លោកឧត្តមសេនីយ៍ទោស្នងការបានជូនពរដល់ លោក ឈៀង លីហ័រ រកទទួលទានមានបាន និងជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕
No comments:
Post a Comment