ឯកឧត្ដម អុិត ដារ៉ា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការរដ្ឋានកិច្ចការព្រំដែនបានឧបត្ថម្ភកុំព្យូទ័រយួរដៃចំនួន២០គ្រឿងដល់ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ២៤ខែ វិច្ឆិកា ២០២៣ ឯកឧត្ដម អុិត ដារ៉ាអនុរដ្ឋលេខាធិការនៃលេខាធិការរដ្ឋានកិច្ចការព្រំដែនបានឧបត្ថម្ភកុំព្យូទ័រយួរដៃចំនួន២០គ្រឿងដល់ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ឯកឧត្តមដែលបានឧបត្ថម្ភកុំព្យូទ័រដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រេីប្រាស់បំេពញការងារក្នុងការិយាល័យ ។
លោកឧត្តមសេនីយ៍ទោស្នងការបានជូនពរដល់ឯកឧត្ដមនិងសប្បុរសជនទាំងអស់រកទទួលទានមានបាន និងជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕
No comments:
Post a Comment