ក្រុម ការងារ ព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម សូមធ្វេីការបំភ្លឺជូន សាធារណៈ ជន ក្នុងបណ្ដាញសង្គម និងអ្នកសារព័ត៌មាន ជ្រាបជាព័ត៌មាន ថា ពាក់ព័ន្ធ នឹង ចុះផ្សាយ ព័ត៌មាន ថាមានករណីលួចប្រេីប្រាស់ គ្រឿងញៀន ខុសច្បាប់ និងការលួចលេងល្បែងសុីសង ជល់មាន់ ភ្នាល់ ដាក់ ប្រាក់ និងការលួចលេងល្បែងសុីងតាមប្រព័ន្ធ អុីនធឺណេត នៅក្នុង ភូមិសាស្ត្រ ស្រុកស្ទឹងត្រង់ ។
ពាក់ព័ន្ធ នឹង ការចុះផ្សាយ នេះដែរ ស្នងការដ្ឋានយេីង ខ្ញុំ សូមធ្វេីការបញ្ជាក់ជូនថា កន្លងមកនេះ កម្លាំងជំនាញ នៃផែន ការងារប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញ នៃផែនកាងារនគរបាលព្រហ្មទណ្ឌ សហការ ជាមួយ កម្លាំង នៃអធិការដ្ឋាន នគរបាល ស្រុក ស្ទឹងត្រង់ និង កម្លាំង អាជ្ញាធរ មូលដ្ឋាន បានអនុវត្ត វិធានការ ស្រាវជ្រាវ បង្ក្រាប បទល្មើសគ្រឿងញៀន និងឃាត់ខ្លួនបានជនសង្ស័យ ជាច្រេីននាក់ ជាបន្តបន្ទាប់ និងបានកសាងសំណុំរឿងតាមនីតិវិធីបញ្ចូន ទៅ ស្ថាប័ន អយ្យការ នៃសាលាដំបូងខេត្តកំពង់ចាម ។ ជាក់ស្តែង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ កម្លាំង ជំនាញ នៃផែនការងារប្រឆាំងគ្រឿងញៀន បានបន្តវិធានការចុះស្រាវជ្រាវ បង្ក្រាប ននិងបានឃាត់ជនសង្ស័យបាន ចំនួន០២ នាក់ និងបានបន្ដកិច្ចសហការ ពន្លាតដែនដី តាមឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ទៀត ព្រមទាំង បានដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៍សង្ស័យជាថ្នាំញៀន ចំនួន ១៩កញ្ចប់ , ឧបករណ៍ សម្រាប់ ប្រើ ប្រាស់ គ្រឿង ញៀន មួយចំនួន និងសម្ភារៈវត្ថុតាងមួយចំនួនទៀតផងដែរ ។ បច្ចុប្បន្ន បានកំពុងកសាងសំណុំរឿង តតាមនីតិវិធី ។
ចំណែក ឯ ករណីលួចលេងល្បែងសុីសងជល់មាន់ភ្នាល់ដាក់ប្រាក់ និងការលួចលេងល្បែងសុីសងតាមអុិនធឺណេត កន្លងសមត្ថកិច្ចយេីងខ្ញុំ តែងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តវិធានការជំនាញ និងវិធានការច្បាប់ ចំពោះសកម្មភាពលួចលេងល្បែងសុីសងខុសច្បាប់នៅក្នុងមូលដ្ឋានឃុំព្រះអណ្តូង និងឃុំខ្ពបតាងួង ស្រុកស្ទឹងត្រង់ ដោយបានធ្វើកិច្ចសន្យាអប់រំ លើមុខសញ្ញាលេងល្បែង និងម្ចាស់ទីតាំងលួចលេងល្បែងសុីសងខុសច្បាប់ទាំងអស់នោះបានជាច្រើនមុខសញ្ញាផងដែរ ។ បន្ទាប់ពីធ្វើកិច្ចសន្យាអប់រំ ហេីយនោះ សមត្ថកិច្ចជំនាញ នៅតែបន្ដសហការជាមួយកម្លាំងប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ដាក់ការឃ្លាំមើលសកម្មភាពមុខសញ្ញាទាំងអស់នោះជាប់ជាប្រចាំ ហើយបច្ចុប្បន្ននេះ ពុំមានសកម្មភាពលួចលេងលេងសុីសងខុសច្បាប់ ទៀតឡេីយ ៕
No comments:
Post a Comment