បុរសញៀនថ្នាំម្នាក់ ត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ ស្រាវជ្រាវធ្វើការឃាត់ខ្លួន ក្រោយវាយដំប្រើហឹង្សានិងយកកាំបិតអាកកូនប្រុសរបស់ខ្លួន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បុរសញៀនថ្នាំម្នាក់ ត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ ស្រាវជ្រាវធ្វើការឃាត់ខ្លួន ក្រោយវាយដំប្រើហឹង្សានិងយកកាំបិតអាកកូនប្រុសរបស់ខ្លួន


បុរសញៀនថ្នាំម្នាក់ ត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ ស្រាវជ្រាវធ្វើការឃាត់ខ្លួន ក្រោយវាយដំប្រើហឹង្សានិងយកកាំបិតអាកកូនប្រុសរបស់ខ្លួន

បន្ទាយមានជ័យ: បុរសម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ស្រាវជ្រាវធ្វើការឃាត់ខ្លួន យកមកសួរនាំ កាលពីវេលាម៉ោង៥:៤១នាទីល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្រោយពីបានប្រើអំពើហឹង្សានិងយកកាំំបិតអាកកូនប្រុសបង្កើតរបស់ខ្លួន នៅចំនុចមាត់ស្ទឹង ក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។


អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ  លី ទូច ភេទប្រុស អាយុ ៣៧ឆ្នាំ ដកហូតបាន កាំបិតតាំងតោ១ដើម និងកូនប្រុសម្នាក់ អាយុ៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ស្នាក់នៅតាមទីសាធារណៈ) ក្រោយតេសទឹកនោមមានលទ្ធផលសារធាតុញៀន(+)។ មុនឃាត់ខ្លួន ជនសង្ស័យ មានសភាពស្រវឹង បានធ្វើសកម្មភាព វាយដំ និងប្រើហឹង្សាលើកូនប្រុសរបស់ខ្លួន ហើយបានយកកាំបិតតាំងតោមកគំរាមផ្ទង់អាករ( តែមិនទាន់បានអាករទេ)។


បច្ចុប្បន្នកុមាររងគ្រោះ ត្រូវបាននគរបាលឃាត់ទុកបណ្តោះអាសន្នរង់ចាំសាច់ញាតិមកទទួល។ ជនសង្ស័យជាឪពុក ក្រោយសួរនាំត្រូវបាន បញ្ជូនទៅមណ្ឌលផ្តាច់សារធាតុញៀន៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages