ខេត្តតាកែវ ៖ គោលដៅចរាចរណ៍ដែលសមត្ថកិច្ចដាក់កម្លាំងប្រចាំការតាមដងផ្លូវ ជាកន្លែងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសម្រួលដល់សណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈលើដងផ្លូវ និងជាកន្លែងអនុវត្តច្បាប់ ចំពោះជនណាដែលបំពាន និងល្មើសច្បាប់ចរាចរផ្លូវគោក ។
ជាមួយនឹងការដាក់គោលដៅ ដើម្បីអនុវត្តច្បាប់ចរាចរណ៍តាមដងផ្លូវនេះ ឮថាទឹកដីខេត្តតាកែវ គ្រាន់តែដូរស្នងការរងទទួលផែនចរាចរណ៍ភ្លាម មានគោលដៅចរាចរ២ទីតាំង គឺលើផ្លូវជាតិលេខ៣ និងលើផ្លូវជាតិលេខ២ មេគោលដៅត្រូវប្រមូលលុយ៦៥ម៉ឺនរៀល បង់ទៅថ្នាក់លើក្នុងមួយថ្ងៃៗ ក្នុងទីតាំងរបស់ខ្លួនដែលឈរជើងដែលគេហៅថា ចង្វាត្រូវតែចិញ្ចឹមឆ្តោ ។
ដោយឡែក ងាកមកមើលការអនុវត្តច្បាប់របស់សមត្ថកិច្ចចរាចរណ៍តាមដងផ្លូវវិញឃើញថា ប៉ូលិសចរាចរដែលឈរជើងប្រចាំការតាមផ្លូវជាតិលេខ២និងលេខ៣ទឹកដីខេត្តតាកែវ នៅតែអនុញ្ញាតឲ្យមានរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ចរាចរតាមដងផ្លូវជារៀងរាល់ថ្ងៃ ដោយមិនមានការហាមឃាត់ ឬណែនាំនោះទេ ពិសេសជាងនេះ ភាគច្រើនគឺសុទ្ធតែជាប្រភេទរថយន្តកែច្នៃទៀតផង ។
ប្រហែលបើមិនឲ្យមានរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ឆ្លងកាត់ធ្វើម៉េចបានលុយបង់ទៅថ្នាក់លើទៅបើមួយថ្ងៃៗជាង៦០ម៉ឺងរៀលឯណុះ! បើចាំតែពិន័យអ្នកជិះម៉ូតូ ជិះកង់ ប្រហែលរកលុយចាក់សាំមកប្រចាំការមិនបានទេមើលទៅ ព្រោះប្រជាពលរដ្ឋអ្នកបើកបរម៉ូតូមានការយល់ដឹងច្រើនហើយមិនងាយនិងបានផាកពិន័យទេ ។
ជុំវិញការបែកធ្លាយខាងលើ លោក ប៉ុល សំអុលឧត្តម ស្នងការរងទទួលផែនចរាចរណ៍នៃស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា លោកនិងឲ្យកម្លាំងបង្ក្រាបឲ្យអស់រាល់រថយន្តដឹកទំនិញសំពីងសំពោង បើនៅតែមានចរាចរលើដងផ្លូវទៀត ។ ចំណែករឿង៦៥ម៉ឺនមួយថ្ងៃក្នុងគោលមួយៗបង់ទៅថ្នាក់លើនោះ គឺជារឿងមិនពិតទេ គឺមកពីមានមន្ត្រីលោកខ្លះច្រណែនគ្នាចេះតែរាយការផ្តេសផ្តាសប៉ុណ្ណោះ ។
No comments:
Post a Comment