ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី ប៉ុនប៉ងលួចដោយចេតនាមានស្ថានទម្ងន់ទោស ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរ
🌼 ដោយទទួលបទបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និង មានការសម្របសម្រួលទៅលេីនីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបានដឹកនាំកម្លាំងជំនាញ រួមនិងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការចូលរួមសហការពី លោក ឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរង ផែនការ ងារសន្តិសុខ លោក ឧត្តមសេនីយ៍ត្រី ហេង ចន្ថា ស្នងការរងដឹកនាំការិយាល័យនគរបាលទេសចរណ៍ លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការដ្ឋាននគរបាលក្រុងបាត់ដំបង និង លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ២០:២៣ នាទី នៅចំណុចក្រុមទី ១០ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងយេីងបានចុះប្រតិបត្តិការបង្ក្រាបករណី ប៉ុនប៉ងលួចដោយចេតនាមានស្ថានទម្ងន់ទោស ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ទេព ភាឡី ហៅ លីង ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរ ។
👉 កាលពីថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ០៤:០៧ នាទី នៅចំណុចលេីផ្លូវបេតុង ស្ថិតនៅក្នុងភូមិ អញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេីបានធ្វេីសកម្មភាពជិះម៉ូតូកង់បី ដឹកជនរងគ្រោះ ឈ្មោះ DIETSCHY HELENE EMMA ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិ បារាំង ពីចំណុចផ្លូវបេតុងក្រោយផ្សារវត្តលៀប ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយជនរងគ្រោះប្រាប់ថាអោយជូនទៅផ្ទញសំណាក់ ពេជ្រ ខៀវ ប៉ុន្តែជនសង្ស័យខាងលេីមិនបានជូនទៅផ្ទះសំណាក់ទេ ហេីយជិះទៅតាមផ្លូវបេតុងក្រោយផ្សារ ភួ ពុយ ពេលនោះជនរងគ្រោះបានប្រាប់ថាអោយឈប់ ប៉ុន្តែជនសង្ស័យខាងលើមិនឈប់ ទេីបបត់ឆ្វេងបណ្តាលឲ្យក្រឡាប់ម៉ូតូកង់បី ហេីយជនរងគ្រោះក៏បានរត់ចេញ ពីកង់បីនោះ បណ្តាលឲ្យរងរបួស បាក់ម្រាមដៃកណ្តាល នឹងរលាត់ស្បែកលេីច្រមុះ និងកែងដៃខាងស្តាំ ។
✅ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លេីយសារភាពថា ៖ ខ្លួនពិតជាបានប៉ុន ប៉ងលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិត ប្រាកដមែន ហើយរូបគេក៏ធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ឆក់ ទូរសព្ទ័) ជនជាតិបរទេស ក្នុងឆ្នាំ២០១៧ផងដែរ។
📍 វត្ថុតាងដកហូតរួមមាន
- ម៉ូតូកង់បីឥណ្ឌា ពណ៌ ស ពាក់ស្លាកលេខ បាត់ដំបង 1AF-7971(ត) ០១ គ្រឿង
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។
No comments:
Post a Comment