លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការ និងហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការ និងហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ


អរគុណសន្តិភាព_យើងរួមគ្នាការពារពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ_អគារប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន_ស្រុកអូររាំងឪ ដោយចំណាយទឹកប្រាក់សរុបចំនួន  ២២,១៧៥ ដុល្លារ ។


#ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក ងួន ប៊ុនណ្ណាន អភិបាលស្រុកអូររាំងឪ លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការ និងហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ រួមនឹងសប្បុរសជននានា ដោយបានចំណាយទឹកប្រាក់សរុបចំនួន ២២,១៧៥ ដុល្លារ ។


កម្មវិធីសម្ពោធខាងលើ មានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការ អធិការរង ក្រុង-ស្រុក ទាំង០៧ នាយ-នាយរងផ្នែកជំនាញ  លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុកអូររាំងឪ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំមៀន កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ មួយចំនួនផងដែរ។


អគារធ្វើការប៉ុស្តិ៍នគបាលរដ្ឋបាលនេះ មានទំហំប្រមាណ ១១ម៉ែត្រ គុណ ០៨ម៉ែត្រ (០៤បន្ទប់) ផ្ទះបាយ ០១ បន្ទប់ទឹកចំនួន ០១បន្ទប់  ។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសម្តេចក្រឡាហោម ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត និងបងប្អូនសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ ជាថវិកា និង សម្ភារៈ កសាងប៉ុស្តិ៍រដ្ឋបាលនេះ ។ 


ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ មានប្រសាសន៍ ផ្តាំផ្ញើដល់លោកអធិការ លោកនាយប៉ុស្តិ៍រដ្ឋបាល បន្តយកចិត្តទុកដាក់ ក្នុងការបំរើសេវាកម្មសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងថែរក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបញ្ហាក្មេងទំនើង គ្រឿងញៀន -ល- ឲ្យបានកាន់តែល្អប្រសើរ ។ នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការទិសដៅចំនួន ៧ចំណុចធំៗ ដើម្បីឲ្យមន្ត្រីនគរបាលចំណុះ អធិការនគរបាលស្រុកអូររាំងឪ ពិសេសលោកនាយប៉ុស្តិ៍រដ្ឋបាល ដែលចូលរួម តក់ត្រាយកទៅអនុវត្ត ដើម្បីឲ្យតំបន់ភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ទទួលបានសុខសុវត្ថិភាពកាន់តែល្អប្រសើរ និងបងប្អូនប្រជាពលរដ្ឋចូលរួមសហការកាន់តែច្រើនឡើងថែមទៀត ៕



























No comments:

Post a Comment

សុខភាពនិងសម្រស់

Pages