កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះធ្វើការផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំណែនាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក បានបន្តចុះធ្វើការផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំណែនាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងស្រុកកោះសូទិន ស្រុកស្រីសន្ធរ និងស្រុកស្ទឹងត្រង់
១-ដឹកនាំដោយលោកវរសេនីយ៍ឯក អឿ សុភា នាយការិយាល័យចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ បានធ្វើការអប់រំណែនាំ តែមិនមានការផាកពិន័យ និងចែកជូនឯកសារពាក់ព័ន្ធ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក មានចំនួន ១០៩នាក់ ក្នុងនោះ :
-អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ចំនួន ៥៦នាក់។
-ម៉ូតូសណ្ដោងរឺម៉កគ្មានភ្លើងបំភ្លឺចំនួន ១៤គ្រឿង។
-មិនពាក់ខ្សែក្រវ៉ាត់ចំនួន ០៨នាក់។
-ផ្ទុកទំនិញសំពីងសំពោងចំនួន ០៨គ្រឿង។
-អ្នកបើកបររថយន្តផ្ទុកលើសចំណុះ ០២គ្រឿង។
-ប្រើប្រាស់ទូរស័ព្ទចំនួន ១៣នាក់ ។
-ម៉ូតូគ្មានផ្លាកលេខចំនួន ០៥គ្រឿង។
-អ្នកបើកបរម៉ូតូមិនគ្រប់អាយុចំនួន ០៣នាក់។
២-កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចុះផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន មេសជ្រៃ ដោយមានលោក-អ្នកគ្រូ និងសិស្សានុសិស្សាចូលរួម ចំនួន ៥៧៧នាក់ ស្រីចំនួន ៣៣៣នាក់ ។
No comments:
Post a Comment