នាព្រឹក ថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ លោក ចេង ឌីណា អភិបាលនៃគណ:អភិបាល ស្រុកខ្សាច់កណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណ: បញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំខែសីហា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ មានគោលដៅ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ អន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការបម្រើសេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋ និងក្នុងវិស័យសេដ្ឋកិច្ច-សង្គម ដើម្បីឲ្យមានសោភ័ណ្ឌភាព បរិស្ថានល្អ ប្រកបដោយសមធម៌ និងបរិយាប័ន្នស្របតាមគោល នយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ជាអាទិភាពគឺ "មនុស្ស ទឹក ផ្លូវ ភ្លើង" ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺមានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបសមិទ្ធផលដូចសព្វថ្ងៃ។
លោកអភិបាលស្រុក ក៏បានណែនាំដល់រដ្ឋបាលឃុំទាំង១២ ទាំងអស់ទូទាំងស្រុក ត្រូវបន្តយកចិត្តទុកដាក់ចុះមើលផ្លូវ ឱ្យបានជាប់ជាប្រចាំ និងត្រូវជួសជុល កែលម្អរឱ្យស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
No comments:
Post a Comment