លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោកលឹម សៀងហេង អភិបាលក្រុងបាវិត បាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ២វត្
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោកលឹម សៀងហេង អភិបាលក្រុងបាវិត បាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ២វត្តគឺ វត្តស្វាយកណ្ដាល និងវត្តពោធិ៍ជ្រៃ ដោយវត្តនីមួយៗទទួលបាន អង្ករ ១០០ kg ទឹកសុទ្ធ ៥កេស មី ៥កេស ទឹកក្រូច ៥កេស និងថវិកាចំនួន១,២០០,០០០រៀល។ និងមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោកប្រធាន អនុប្រធានការិយាល័យចំណុះក្រុង និងអាចារ្យគណៈកម្មការវត្តនីមួយៗ។
No comments:
Post a Comment