ស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងសហការី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នេះ បានអញ្ជើញនាំយកទៀនព្រះវស្សា ព្រមទាំង គ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅ៣វត្ត ដែលពិធីធ្វើនៅ វត្តពោធិ៍រង្សី ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
ទេយ្យទានដែលលោកអភិបាលក្រុងបាវិត និងសហការី បានយកទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាទាំង ៣ វត្ត រួមមាន ទៀនព្រះវស្សា អង្ករ មី ទឹកដោះគោខាប់ ត្រីខកំប៉ុង ទឹកក្រូច ទឹកផ្លែឈើ ទឹកត្រី ទឹកសុីអុីវ ទឹកសុទ្ធ ស្ករស ប៊ីចេង តែកញ្ចប់ធំ ធូប នំធុង ព្រមទាំងបានប្រគេនបច្ច័យ សម្រាប់កសាងបន្ទប់ទឹក និងកសាងនូវសមិទ្ធផលនានា៕
No comments:
Post a Comment