លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំពិធី "ប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែកក្កដា និងលើកទិសដៅបន្ត - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំពិធី "ប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែកក្កដា និងលើកទិសដៅបន្ត


ប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែកក្កដា និងលើកទិសដៅបន្ត និងប្រជុំបូកសរុបសភាពការណ៍ ជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣...

#ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំពិធី "ប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែកក្កដា និងលើកទិសដៅបន្ត និងប្រជុំបូកសរុបសភាពការណ៍ ជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងពិធីប្រកាសតែងតាំងមុខតំណែងនាយនគរបាលចំនួន២រូប" ដោយមានការចូលរួម លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៦១៥ និង៦១៧  លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៦ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៦៤ប៉ុស្តិ៍ សរុបចំនួន ១៨៨នាក់ ។


លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍កោតសរសើរចំពោះ មន្ត្រីនៅតាមបណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ពិសេសនៅក្នុងកំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ របស់គណបក្សនានា ការពារការដឹកជញ្ជូន សន្លឹកឆ្នោត និងសម្ភារៈ បម្រើឲ្យការបោះឆ្នោត ពីទីស្នាក់ការគណ:កម្មការរៀបចំការបោះឆ្នោត ឃុំ-សង្កាត់ ទាំង៦៤ (CEC) ទៅកាន់ ទីស្នាក់ការគណ:កម្មការរៀបចំការបោះឆ្នោតខេត្ត (PEC) បានយ៉ាងល្អប្រសើរ ។


កងកម្លាំងនគរបាលត្រូវ បន្តការយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តកិច្ចការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់  និងបន្តការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច។ លោកអធិការក្រុង-ស្រុកទាំង ៧ ត្រូវបន្តសហការជាមួយផែនការងារជំនាញ យកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា ការគ្រប់គ្រងមុខសញ្ញា ពិសេសការលួចលេងល្បែងស៊ីសងខុសច្បាប់ (Online) បទល្មើសគ្រឿងញៀន ។ 


ផែនការងារព្រហ្មទណ្ឌ ត្រៀមរៀបចំផែនការ បើកយុទ្ធនាការ ចុះស្រាវជ្រាវ គ្រប់គ្រង តាមដានមុខសញ្ញា បង្ក្រាប និង បង្ការ ទប់ស្កាត់បទល្មើសនានា ទាំង ៧ក្រុង-ស្រុក ។លោកនាយនគរបាល ទាំងពីររូប ដែលទើបទទួលបានការតែងតាំង ភារកិច្ចថ្មី ត្រូវខិតខំប្រឹងប្រែង បំពេញភារកិច្ច និងបំរើការងារ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ នៅក្នុងជំនាញរបស់ខ្លួន ។លោកមេបញ្ជាការ វរសេនាតូចនគរបាល ការពាព្រំដែនគោកលេខ ៦១៥ និង៦១៧ បន្តសហការជាមួយ ផែនជំនាញពាក់ព័ន្ធ បង្ការទប់ស្កាត់ ការលួចឆ្លងដែន ការរត់ពន្ធទំនិញខុសច្បាប់ ត្រូវបាញ់ទំលាក់ចោលនូវរាល់ យន្តហោះគ្មានមនុស្សបើក ដោយមិនមានការអនុញ្ញាត ។

 

លោកអធិការ ទាំង៧ក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៦៤ ត្រូវបន្តបង្ក្រាបឲ្យខានតែបាន នូវរាល់បទល្មើស ល្បែងស៊ីសងខុសច្បាប់ ជាពិសេសល្បែងស៊ីសងតាម Online នៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ។


ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវទិសដៅបន្ត ចំនួន១០ចំណុច សម្រាប់អនុវត្តន៍  ជូនមន្ត្រីជំនាញនានា សម្រាប់យកមកអនុវត្តន៍ ពិសេសការពង្រឹងសមត្ថភាព កម្លាំងប្រជាការពារ នៅតាមមូលដ្ឋាន 



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages