លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ចើញចូលបុណ្យនិងគោរពវិញ្ញាណក្ខន្ឋសពលោកវ៉េង កុសលអធិការ រងស្រុកកៀនស្វាយ!
(ខេត្តកណ្តាល)នៅថ្ងៃព្រហស្បតិ៍ ១០ កើត ខែ ទុតិយាសាធ ឆ្នាំ ថោះ បញ្ចស័ក.ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល អមដំណើរដោយ លោក -លោកស្រី ស្នងការរងគ្រប់ផែន លោក លោកស្រី នាយ នាយរងគ្រប់ការិយាល័យនិងមន្រ្តីក្រោមឪវាទ លោក អធិការនគរបាលស្រុក ក្រុងទាំង១១ លោក-លោកស្រីអធិការរង គ្រប់ផែន បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីបុណ្យសព លោកវរសេនីយ៍ទោ វ៉េង កុសល អធិការរងនគរបាលយុត្តិធម៍ ស្រុកកៀនស្វាយ រួមទាំងនាំយកថវិកា និងគ្រឿងបរិភោគ ចូលបុណ្យផងដែររួមមាន ៖
-ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល)
-ថវិកា របស់លោកស្នងការខេត្ត និងក្រុមការងារចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល)។
-អង្ករចំនួន ០៤បាវ ស្មើនឹង ២០០គ្រីឡូក្រាម
-ទឹកសុទ្ធចំនួន ១០កេស។
-ទឹកក្រូចចំនួន ០៥កេស ។
No comments:
Post a Comment