លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧) បានដឹកនាំលោក-លោកស្រី ក្រុមការងារចល័ត ចុះជួយឃុំទួលសំបួរ និងឃុំអារក្សត្នោត លោក-លោកស្រី ក្រុមការងារចុះជួយភូមិទាំង៤ ឃុំទួលសំបួរ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្ដឧប្លគីរី (វត្ដទួលសំបួរ) វត្ដគីរីសុវណ្ណារាម(វត្ដវាលព្រះ) និងវត្តឥន្ទមុន្នីវ័ន្ត (វត្ដស្រែអំពៅ) នៅក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់
កំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧) បានដឹកនាំលោក-លោកស្រី ក្រុមការងារចល័ត ចុះជួយឃុំទួលសំបួរ និងឃុំអារក្សត្នោត លោក-លោកស្រី ក្រុមការងារចុះជួយភូមិទាំង៤ ឃុំទួលសំបួរ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្ដឧប្លគីរី (វត្ដទួលសំបួរ) វត្ដគីរីសុវណ្ណារាម(វត្ដវាលព្រះ) និងវត្តឥន្ទមុន្នីវ័ន្ត (វត្ដស្រែអំពៅ) នៅក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ។
បន្ទាប់មក លោក ហេង វុទ្ធី និងសហការី ក៏បន្តនាំយកទៀនព្រះវស្សា ទេយ្យទាន និងទេយ្យវត្ថុ មួយចំនួនទៀតទៅប្រគេនព្រះសង្ឃនៅវត្តពាមកោះស្នា ផងដែរ ។
ជាមួយគ្នានេះដែរ លោក ហេង វុទ្ធី និងសហការីក៏បានប្រគេននូវបច្ច័យកសាង បច្ច័យព្រះសង្ឃ ចែកជូនថវិកាតាជី យាយជី ចាស់ជរា ក្មេងៗ និងមានទៀនព្រះវស្សា អង្ករ ទឹកសុទ្ធ និងទឹកក្រូច ទាំង៥វត្ដ សរុបជាថវិកាទាំងអស់ចំនួន ១២,៦០០,០០០៛ (ដប់ពីរលាន ប្រាំមួយពាន់រៀលគត់)៕
No comments:
Post a Comment