ពលរដ្ឋស្នើ អាជ្ញាធរស្រុកបាទី បង្ក្រាបបនល្បែង ជល់មាន់អនឡាញ ជ្រកក្នុងក្លឹបកីឡាបាល់ទះ យីហោកូនពៅ ក្នុងឃុំពត់ស - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ពលរដ្ឋស្នើ អាជ្ញាធរស្រុកបាទី បង្ក្រាបបនល្បែង ជល់មាន់អនឡាញ ជ្រកក្នុងក្លឹបកីឡាបាល់ទះ យីហោកូនពៅ ក្នុងឃុំពត់ស


ពលរដ្ឋស្នើ អាជ្ញាធរស្រុកបាទី បង្ក្រាបបនល្បែង ជល់មាន់អនឡាញ ជ្រកក្នុងក្លឹបកីឡាបាល់ទះ យីហោកូនពៅ ក្នុងឃុំពត់ស


ខេត្តតាកែវ: ទីតាំងល្បែងសុីសងជល់មាន់តាម(កុំព្យូទ័រឡែបថប)បង្កប់ក្នុងតារាងបាល់ទះមួយកន្លែងយីហោ(កូនពៅ)ស្ថិតក្នុងភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ  បែរជាអាជ្ញាធរពាក់ព័ន្ធក្នងស្រុកបាទី មិនមានវិធានការទប់ស្កាត់ឬបង្ក្រាបរាល់ល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់និងគ្មានច្បាប់អនុញ្ញាត។  ដោយមានសំឡេងអ្នកលេង ហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានលឺប៉ះដល់ត្រចៀកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុមូលដ្ឋាននោះឡើយ នេះបើយោងតាមបណ្ដាញសារព័ត៌មានmeassoranews ទើបទទួលបាន។


ប្រភព បានលើកឡើងថា ល្បែងអនឡាញតាមទូរទស្សន៍និងឡេបថប ដ៏ពេញនិយមទាំងនោះ គេមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ<<ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។


ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេគឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ៕




No comments:

Post a Comment

សុខភាពនិងសម្រស់

Pages