អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកបាទី សង្ស័យត្រូវថ្នាំសណ្តំរបស់មេបនល្បែងស៊ីសងជល់មាន់អនទ្បាញតាមទូរទស្សន៍ អស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។
ខេត្តតាកែវ .មហាជនបានសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជាស្នងការនគរបាលខេត្តតាកែវ ជាពិសេស លោក អ៊ូច ភា ជាអភិបាលគណៈអភិបាលខេត្តតាកែវ សូមមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងជល់មាន់អនទ្បាញតាមទូរទស្សន៍មួយកន្លែងលេងនៅភូមិតានន ឃុំត្នោត ដែលកំពុងតែលួចលាក់បើលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ។
ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ស្រុកបាទី បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត ពិសេសមិនអនុវត្តន៌នូវគោលនយោបាយភូមិឃុំ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃទៀតផង ។
សូមជម្រាបថា៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ព័ន្ធនិងជុំវិញករណី ល្បែងស៊ីសងជល់មាន់អនទ្បាញតាមទូរទស្សន៍ ខាងលើនេះ មហាជនបានដាក់ការសង្ស័យថា អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកបាទី អាចត្រូវថ្នាំសណ្តំពីមេបនល្បែងស៊ីសងជល់មាន់តាមទ្បាញ ខាងលើនេះអស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។
No comments:
Post a Comment