អបអរសាទរ​ ខួបលេីកទី១៦​ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​ និងពិធីបំពាក់​គ្រឿងឥស្សរិយយស​ការពារជាតិ​ ជូនបងប្អូនអតីតយុទ្ធជន​កម្ពុជា​ ស្រុកចំការលើ​​ និងស្រុកស្ទឹងត្រង់​ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អបអរសាទរ​ ខួបលេីកទី១៦​ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​ និងពិធីបំពាក់​គ្រឿងឥស្សរិយយស​ការពារជាតិ​ ជូនបងប្អូនអតីតយុទ្ធជន​កម្ពុជា​ ស្រុកចំការលើ​​ និងស្រុកស្ទឹងត្រង់​


នៅព្រឹក​ថ្ងៃសៅរ៍​ ទី២៥​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ បានរៀបចំការប្រារព្ធពិធី​អបអរសាទរ​ ខួបលេីកទី១៦​ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​ និងពិធីបំពាក់​គ្រឿងឥស្សរិយយស​ការពារជាតិ​ ជូនបងប្អូនអតីតយុទ្ធជន​កម្ពុជា​ ស្រុកចំការលើ​ ចំនួន២៤៦នាក់​ និងស្រុកស្ទឹងត្រង់​ ចំនួន​២៩០នាក់​ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កិត្តិ​សង្គហបណ្ឌិត​ គន់​ គីម​ ទេសរដ្ឋមន្រ្តី​ អនុប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ។ 


ពិធី​នេះ​ដែរ​ មានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ ប្រតិភូ​អមដំណើរ​ ឯកឧត្តម​ គន់​ សុភា​ អភិបាល​រងខេត្ត​ និងជាតំណាង​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានកិត្តិយស​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ លោកអនុប្រធាន​ គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ លោកប្រធានកិត្តិយស​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​ចំការលេី​-ស្ទឹងត្រង់​ លោកប្រធាន​លេខាធិការដ្ឋាន​ខេត្ត​ លោកឧត្តមសេនីយ៍ស្នងការ​រង​ លោកប្រធាន​-អនុប្រធាន​ សមាគមអតីតយុទ្ធជន​ស្រុក​ លោកប្រធាន​កិត្តិយស​សាខាស្រុក​ និងសមាជិក​សមាជិកាពាក់ព័ន្ធជុំវិញស្រុកចំការលេី-ស្ទឹងត្រង់​ ។ 


ក្នុង​ឱកាស​ដ៏វិសេសវិសាល​នេះ​ ឯកឧត្តម​ កិត្តិ​សង្គហបណ្ឌិត ទេសរដ្ឋមន្រ្តី​ ក៏បាននាំយកអំណោយដ៏​ថ្លៃថ្លា​របស់​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ឧបត្ថម្ភ​ដល់បងប្អូនអតីតយុទ្ធជនដែលបានអញ្ជេីញចូលរួម​ចំនួន​៥៣៦នាក់​ ក្នុង​ម្នាក់​ៗ​ ទទួល​បាន​ថវិកា​ ចំនួន​១០មុឺនរៀល​ ផងដែរ​។

































No comments:

Post a Comment

សុខភាពនិងសម្រស់

Pages