សំបុកល្បែងបៀរអុងឌូ ស៊ីសងលុយរាប់ពាន់ដុល្លារ ក្នុងបុរីអ័រគីដេ កំពុងដំណើរការយ៉ាងរលូន ក្នុងខណ្ឌសែនសុខ
រាជធានីភ្នំពេញ÷ តាមប្រភពពីអ្នកញៀនលេងល្បែងស៊ីសង បានបង្ហើបប្រាប់ បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា អោយដឹងថា ល្បែងបៀរអុងឌូ ស៊ីសងលុយរាប់ពាន់ដុល្លារ កំពុងសម្ងំលេង យ៉ាងត្រជាក់ចិត្ត ក្នុងបុរីអ័រគីដេវីឡា ក្នុងផ្ទះលេខ៨៣ ផ្លូវលេខ៣ ហៅ(ផ្លូវរំចង់) ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងខាងលើនេះ មានឈ្មោះ ម៉ាប់ ជាមេល្បែងដ៏ល្បីល្បាញ កំពុងដំណើរការយ៉ាងរលូន ដោយមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាប នៅឡើយទេ បើទោះជាមានសេចក្តីរាយការណ៍ ជូនទៅសមត្ថកិច្ចពាក់ព័ន្ធជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ។
ទីតាំងមួយនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបប្រាប់ថា គេលេងល្បែងបៀរអុងឌូ ក្នុង១ទឹកចាប់១០០.០០០រៀល(ដប់មុឺនរៀល)ឡើងទៅ ដោយអនុញ្ញាតអោយអ្នកលេងចូលដាក់ឡាននិងម៉ូតូ នៅក្រៅ ដោយប្រើមធ្យោបាយ ជិះ pass app ចូលមកវិញ។ដោយបន្លំភ្នែកសមត្ថកិច្ច ធ្វើដូចជាស្ងប់ស្ងាត់ណាស់ ប៉ុន្តែ ខាងក្នុងវិញ គឺ កំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង អស់រយៈពេលមួយអាទិត្យទៅហើយ។ ចំពោះអ្នកចូលប្លែកមុខ ឬមិនសូវស្គាល់ច្បាស់ គេមិនអនុញ្ញាតឲ្យយកទូរសព្ទដៃចូលនោះទេពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសងនេះដែរ រាជរដ្ឋាភិបាលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ក្រុមការងារមួយនេះមានតួនាទីភារកិច្ចដូចជា៖ រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្រ្កាប នូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្រ្កាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំង លេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការ បង្រ្កាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។
ទោះយ៉ាងណាក៏ដោយ មហាជននៅតែអំពាវនាវ ដល់អាជ្ញាធរក្រុងភ្នំពេញ សុំមានវិធានការផ្លូវច្បាប់ ចំពោះបនល្បែងស៊ីសងដ៏ធំខាងលើនេះផង។

No comments:
Post a Comment