នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាមួយ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញដឹកនាំក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមបណ្ដាគោលដៅសំខាន់ៗ និងជុំវិញកន្លែងប្រារព្ធពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិក នៅរោងចក្រអតីតកាលីនតុញ ស្រុកជេីងព្រៃ នាព្រឹកស្អែកនេះ ។
បន្ទាប់មក ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបន្ដដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ នៃកិច្ចដំណេីរការក្នុងកម្មវិធីផងដែរ ។
No comments:
Post a Comment