ទីតាំងល្បែងអនឡាញ យីហោ ចូស្នូកឃឺ ផ្លូវ ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ផ្តើមបើកដំណើរការហើយ" - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងល្បែងអនឡាញ យីហោ ចូស្នូកឃឺ ផ្លូវ ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ផ្តើមបើកដំណើរការហើយ"


ភ្នំពេញ៖ ចាំមើលតើអភិបាលខណ្ឌចំការម៉ន ហ៊ានបង្ក្រាប បនល្បែងស៊ីសងនៅក្នុងផ្សារចិន មួយន្លែង បង្កប់ល្បែងស៊ីសងជាច្រើនមុខដែលមាន  យីហោ ចូស្នូកឃឺ តាមបណ្តោយផ្លូវ ៧៨ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ  ចាប់ផ្តើមបើកដំណើរការហើយពេលនេះ អាជ្ញាធរ ខណ្ឌចំការម៉ោងហ៊ានបង្ក្រាបដែរឬទេ ។



បើយោងតាមប្រភព ដែលបណ្ដាញសារព័ត៌មាន  ទើបទទួលបានថ្មីៗនេះបានឱ្យដឹងថា  លោកអភិបាលខណ្ឌចំការមន តែងតែដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាល ខណ្ឌចំការមន ចុះបង្ក្រាប ល្បែងស៊ីសង គ្រប់គ្រង ហាមមិនឲ្យមាន បង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស  និងសារធាតុញៀនជាដើម ប៉ុន្តែស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែង ស៊ីសងខាងលើនេះចាប់ផ្ដើម បើក លេងល្បែង យ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចក៏ដូចជាខណ្ឌចំការមន ។


ទង្វើនេះបញ្ជាក់ឲ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើននិង  អនុសាសន៍សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ឬមួយក៏ បនល្បែងខាងលើមានខ្សែធំ បានជាអភិបាលខណ្ឌចំការមនមិនហ៊ានបង្ក្រាបចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកចូលលេងល្បែង កំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ខ្វាយខ្លាចពីរសមត្ថកិច្ចបង្ក្រាបនោះទេ ព្រោះទីតាំងល្បែងខាងលើ មានការយាមកាម ពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខ ក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឲ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះប្រភពបញ្ជាក់ថា បនល្បែងខាងលើនេះ ស្នូកឃ័រ ល្បែងបាញ់ត្រី ល្បែងផ្សេងទៀតជាច្រើន លេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ តាមប្រភពខ្លះថា មើលទៅអាជ្ញាធរទុក្ខគ្រាន់តែចិញ្ចឹមឆ្នាំងបាយ។


គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ<<ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងស៊ីសងមួយនេះ៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages