នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយផែនការ មួយចំនួនដូចជា÷
១-បូកសរុបលទ្ធផលសភាពការណ៍ លទ្ធភាពកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាលសមាគមន៍ប្រចាំខែឧសភា ឆមាសទី១ ឆ្នាំ២០២៣ និងលេីកទិសដៅអនុវត្តបន្ត
២-ផ្សព្វផ្សាយផែនការ ស្ដីពីការជំរុញផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា
៣-ផ្សព្វផ្សាយសេចក្ដីសម្រេច លេខ០៣០/សសរ.២៣ ស្ដីពីការចាត់តាំងក្រុមប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាសេនាធិការជូនលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តកំពង់ចាម (គ.ស.អ.ខ)
៤-ផ្សព្វផ្សាយផែនការ ស្ដីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណេីរការ នៃការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣
៥-ពង្រឹងលេីការអនុវត្តជំនាញ និងការដោះស្រាយបញ្ហាប្រឈមនានា
៦-ពង្រឹងការគ្រប់គ្រងសភាពការណ៍ក្នុងមូលដ្ឋាន
៧-ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ
៨-ពង្រឹងកត្តាសាមគ្គីភាពផ្ទៃក្នុង ។
ដោយមានការអញ្ជេីញចូលរួមពី លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញគ្រប់រូប លោកអធិការ-អធិការរងទទួលផែនសេនាធិការ ស្រុក-ក្រុង ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ៕
No comments:
Post a Comment