ផ្ទះ​ចំនួន​២០ខ្នង​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ផ្ដល់​ជូន​បងប្អូន​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ផ្ទះ​ចំនួន​២០ខ្នង​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ផ្ដល់​ជូន​បងប្អូន​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​


ផ្ទះ​ចំនួន​២០ខ្នង​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ផ្ដល់​ជូន​បងប្អូន​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​



កំពង់ចាម៖នៅព្រឹក​ថ្ងៃសុក្រ​ ទី២៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ និងលោក​ ភោគ​ សាវុធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានកិត្តិយស​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​កងមាស​ បានដឹកនាំសហការី​ ចុះសួរសុខទុក្ខ​ និងបានរៀបចំពិធីប្រគល់ផ្ទះដែលទេីបសាងសង់រួច​ មានទំហំ​ ៥ម៉ែត្រ​*៧ម៉ែត្រ​ សង់អំពីដែកជញ្ជាំងស្មាតបត​ ដំបូលប្រកស័ង្កសី​ ជាអំណោយដ៏ថ្លៃថ្លា​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ជូនអតីតយុទ្ធជន​ និងគ្រួសារអតីតយុទ្ធជន​ ចំនួន​ ៦គ្រួសារ​ នៅស្រុកកងមាស​​។

ក្នុង​ឱកាស​នោះ​ដែរ​ លោកប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ ​ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្ដេច​តេជោ​ ឧបត្ថម្ភ​ដល់អតីតយុទ្ធជន​ និងគ្រួសារអតីតយុទ្ធជន​ទាំង៦គ្រួសារ​ មានដូចជា​:​ ថវិកា​ គ្រឿងឧបភោគបរិភោគ​ និងសម្ភារៈ​ប្រេីប្រាស់​មួយចំនួន​ ព្រមទាំងបានឧបត្ថម្ភ​ថវិកាដល់​អតីត​យុទ្ធ​ជន​ និងប្រជាពលរដ្ឋមួយចំនួនដែលបានអញ្ជេីញចូលរួមក្នុងពិធីផងដែរ​ ។ ក្នុង​ពិធី​ប្រគល់ផ្ទះនេះ​ ក៏មានការនិមន្ដ​ចូល​រួមពីព្រះសង្ឃ​ និងបានចូលរួមឧបត្ថម្ភជាបច្ច័យ​ និងសម្ភារៈ​មួយចំនួន​ដល់អតីតយុទ្ធជន​ និងដោយមានការអញ្ជេីញចូលរួមពីលោកស្នងការរង​ ក្រុមការងារ​លេខាធិការដ្ឋាន​ខេត្ត​ លោកប្រធាន-អនុប្រធាន​​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​ លោកប្រធាន​កិត្តិយស​សាខាឃុំ​ និងសមាជិកសមាជិកា​ពាក់ព័ន្ធ​មួយចំនួនផ្សេងទៀត​ ។ 

សូមបញ្ជាក់​ផងដែរថា​ ដោយមេីលឃេីញពីការលំបាករបស់បងប្អូនអតីតយុទ្ធជន​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ បានគោរពស្នេីសុំការសាងសង់ផ្ទះតាមរយៈ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានកិត្តិយស​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​ គោរព​ជូន​ឯកឧត្តម​ កិត្តិ​សង្គហបណ្ឌិត​ គន់​ គីម​ ទេសរដ្ឋមន្រ្តី​ អនុប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ដេីម្បី​សុំការសម្រេច​ដ៏ខ្ពង់ខ្ពស់​ពី​ សម្ដេចតេជោ​ បានផ្ដល់ជូន​ការសាងសង់ផ្ទះចំនួន២៩ខ្នង​ ជាចំណង់ដៃថ្មីបន្ថែមនៅដេីមឆ្នាំ២០២៣​ ជូនបងប្អូនអតីតយុទ្ធជន​កម្ពុជា​ដែលផ្ទះចាស់ទ្រុឌទ្រោម​ និងដេីម្បីលេីកស្ទួយកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃ​ សម្រួលដល់ការរស់នៅឲ្យបានសមរម្យ​ ផងដែរ​នោះ​ ៕















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages