ទីតំាងល្បែងស៊ីសងភ្នាល់បាល់ បៀរ មាន់អនទ្បាញខុសច្បាប់មួយកន្លែង នៅផ្លួវ15 ផ្ទះលេខ12សង្កាត់ផ្សារចាស់ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាប - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតំាងល្បែងស៊ីសងភ្នាល់បាល់ បៀរ មាន់អនទ្បាញខុសច្បាប់មួយកន្លែង នៅផ្លួវ15 ផ្ទះលេខ12សង្កាត់ផ្សារចាស់ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាប



ភ្នំពេញ ៖ មានទីតាំងភ្នាល់បាល់ បៀរ មាន់អនទ្បាញមួយកន្លែងខុសច្បាប់មួយកំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុកនៅចំណុចផ្លួវ15 ផ្ទះលេខ12 សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មានឃើញចំណាត់ការបង្រ្កាបនៅឡើយទេ!?


ជាក់ស្ដែងនៅថ្ងៃពុធ ទី16ខែមិថុនា ធ្ឆ្នាំ២០២៣-យើងនេះបងប្អូនពលរដ្ឋនាំគ្នាបង្ហើបប្រាប់អង្គភាពសរព័ត៌មានយើងអោយដឹងថា៖ មានទីតាំងល្បែងសុីសងភ្នាល់បាល់ បៀរ មាន់អនទ្បាញខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុកមួយកន្លែងនៅផ្លួវ15 ផ្ទះលេខ12 សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ប្រភពពីពលរដ្ឋនាំគ្នាឆ្ងល់យ៉ាងខ្លាំងទីតាំងល្បែងខុសច្បាប់នៅទីតាំងខាងលើ មិនដូចសង្កាត់.ស្រុក.ខេត្ត.ដទៃឡើយអាចបើកលេងយ៉ាងពេញបន្ទុកដោយមិនខ្លាចញញើត និងអនុសាសន៍ ប្រមុខរាជរដ្ឋាភិបាល ដែលបានប្រកាសឱ្យបិតរាល់ល្បែង សុីសង គ្រប់ប្រភេទ បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលចំណាត់ការរបស់រាជរដ្ឋាភិបាលបំរាមហាមឃាត់មិនអោយមានឱ្យមានល្បែងសុីសងគ្រប់ប្រភេទ អោយមានប្រសិទ្ធភាពផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅភមិឃុំ ខាងលើ បែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវបណ្តោយអោយទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងបើកលេងយ៉ាងពេញបន្ទុកបែបនេះទៅវិញឬមួយម្ចាស់បើកបទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះមានអំណាចធំណាស់ហើយមើលទៅ បានជាអាជ្ញារមានសមត្ថកិច្ចពាក់ព័ន្ធនៅសង្កាត់ខាងលើ មិនហ៊ានធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ អោយមានសុវត្ថិភាពម្តងណាឡើយ!?�ឬមួយដូចពាក្យសម្តីមហាជនតែងតែនាំគ្នាលើកឡើងថា៖�អាជ្ញាធរមានសមត្ថកិច្ច មួយចំនួនអាចបានទទួលលាភសក្ការៈពីម្ចាស់បទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះមិនខានឡើយ។


ករណីនេះមហាជននាំគ្នាសង្កេតឃើញទីតាំងល្បែងសុីសងខុសច្បាប់មួយនេះគេនាំគ្ភ្នាល់ចាក់លុយធំៗណាស់ សម្រាប់ជល់មាន់អនទ្បាញវិញ ភ្នាល់ចាក់ក្នុង១គូៗ�ចំណែក-វិញភ្នាល់ចាក់លុយ ចាប់ពីរាបម៉ឺន ទៅដល់លាន.រៀលក្នុង១គូរៗប្រភពដដែលពីមហាជនបាននាំគ្នាឃើញសភាពបែបនេះធ្វើអោយបងប្អូនពលរដ្ឋរស់នៅជិតកន្លែងល្បែងស៊ីសងមានការព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ។


ដូច្នេះហើយពលរដ្ឋបាននាំគ្នាអំពាវនាវមកដល់ ឯកឧត្តម ឃួង ស្រេងអភិបាលក្រុងភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ  គួរតែចាត់កម្លាំងកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងដែលកំពុងបើកលេងនៅ សង្កាត់ ខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបឲ្យខានតែបានផងទាន។


ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់អង្គភាពយើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា៕



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages