ដោយទទួល​ការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ដោយទទួល​ការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​


ដោយទទួល​ការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​


នៅព្រឹក​ថ្ងៃសុក្រ​ ទី២៦​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានដឹកនាំសហការី​ ចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យអាគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល និងទីតាំងសម្រាប់សាងសង់ប៉ុស្តិ៍​ ចំនួនបីកន្លែង​ នៃអធិការដ្ឋាន​នគរបាល​ស្រុកកំពង់សៀម​ ដែលត្រូវផ្ដួចផ្ដេីមចលនាសាងសង់ជាអាគារថ្មី​ ឲ្យ​សមស្របជាអាគារដែលមានលក្ខណៈបច្ចេកទេស​ និងសមស្របជាអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដេីម្បីសម្រួលដល់ការបម្រេីការងារប្រចាំថ្ងៃរបស់កងកម្លាំង​ និងក្នុងការ​បម្រើ​សេវាជូនប្រជាលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន​ មានដូចជា÷


១-ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ អំពិល


២-ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ក្រឡា


៣-ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ រអាង


​ប៉ុស្តិ៍​ទាំងបីនេះ​ គ្រោងនិងសាងសង់​អាគារថ្មី​ ក្នុង​ពេលឆាប់ៗខាងមុខនេះ​ ។ 


បន្ទាប់​មក​ លោកឧត្តមសេនីយ៍ស្នងការ​ក៏បានបន្តចុះសួរសុខទុក្ខ​ និងណែនាំលេីការអនុវត្តការងារជំនាញដល់កងកម្លាំងប៉ុស្តុ៍នគរបាលរដ្ឋបាល​ វិហារ​ធំ​ ផងដែរ។ 


ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ មានដូចថវិកា​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួន​ ឧបត្ថម្ភ​ដល់កងកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ និងបានណែនាំឲ្យគ្រប់កងកម្លាំង​ គោរព​នូវវិន័យកងកម្លាំង និងខិតខំយកចិត្តទុកដាក់ខ្ពស់​លេីការបម្រេីសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន​ ៕





















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages