(កណ្ដាល)៖ យោងតាមការចុះផ្សាយរបស់គេហទំព័រដើមរំាងនាពេលថ្មី ៗក្រុមអាជីវករ អ្នករកស៊ីដឹកទំនិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម ចូលមកកម្ពុជា បានត្អូញត្អែគ្រប់ៗគ្នាថាៈ រកប្រាក់ចំណេញលែងបានហើយ!។ព្រោះលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល បង្កើតស្នាក់ការ(កុងត្រូលជជុះ)គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្តកណ្ដាល!។ដើម្បីដាក់កម្លាំង ដែលជាដៃជើងរបស់គាត់ ឱ្យចាំដេញតាមនិងកាក់ស្ទាក់រថយន្ត ជំរិតយកលុយចូលហោប៉ាវយ៉ាងពេញបន្ទុក!។
ដើម្បីចាំស្ទាក់យកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ចេញពីវៀតណាម ចូលភ្នំពេញ។ដែលបើកលើផ្លូវជាតិលេខ១ ដោយផ្អែកថា”ត្រួតពិនិត្យសារពន្ធ ដែលចេញពីព្រំដែន”តាមពិតដាក់កម្លាំងសម្រាប់ រាប់ក្បាលឡាន យកលុយចូលហោប៉ាវប៉ុណ្ណោះ..!។ក្នុងនោះលោក អន ស៊ីនួន បានដាក់ស្នាក់ការ(កុងត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល! ។សម្រាប់ចាំស្ទាក់ដេញយកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលភ្នំពេញ ដែលបើកលើផ្លូវជាតិលេខ៨.!។
ជុំវិញករណីនេះ អាជីវករបានអះអាងប្រាប់«ដើមរាំង»ថាៈខ្លួនដឹក”បន្លែផ្លែឈើគ្រឿងជ័រ”ពីវៀតណាម ចូលភ្នំពេញ ។
ដោយប្រើរថយន្តសាំយ៉ុង គឺត្រូវបានដៃជើងរបស់លោក អន ស៊ីនួន ដែលមានស្នាក់ការ នៅផ្លូវជាតិលេខ៨ ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល កំណត់យកលុយចំនួន ១៥០.០០០រៀល ក្នុង១ជើងជាកំហិត!។អាជីវករ អ្នកដឹកបន្លែផ្លែឈើដំឡូងមី ពីវៀតណាម ចូលមកភ្នំពេញ តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ។ក៏បានលើកឡើងស្រដៀងគ្នានេះដែរថាៈ រាល់ថ្ងៃខ្លួនប្រើរថយន្តចំណុះ៥តោន គឺត្រូវបានក្រុមមន្ត្រីគយ ដែលមានស្នាក់ការត្រង់ចំណុចខាងលើ កំណត់យកក្នុង១ជើង ១០០.០០០រៀល យ៉ាងទៀងទាត់!។រីឯរថយន្តដឹកផ្លែឈើ ដោយមិនមានបង្កប់ទំនិញ ក្នុង១ជើងបង់អស់៧០.០០០រៀល ជាកំហិត។
រថយន្ត(វេអង)ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោក អន ស៊ីនួន ក្នុង១ជើង២០.០០០រៀលផងដែរ។
រថយន្ត(វេអង)ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោក អន ស៊ីនួន ក្នុង១ជើង២០.០០០រៀលផងដែរ។
ក្រុមអាជីវករ បានបញ្ជាក់ដូចៗគ្នាថាៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានចុងសន្លឹកវិក្កយបត្រ ឬបង់ពន្ធចូលរដ្ឋអ្វីទេ..! ។ដោយជារៀងរាល់លើក មន្ត្រីគយត្រង់ចំណុចខាងលើ ហៅដេញស្ទាក់ចាប់រថយន្ត ពិនិត្យឯកសារពន្ធ រួចកំណត់ឱ្យបង់លុយចូលហោប៉ាវតែម្ដង! ។
អាជីវករបន្តថាៈ ក្រោយដេញស្ទាក់ជាច្រើនលើកហើយនោះ ឥឡូវគ្មាននរណាម្នាក់ ហ៊ានរំលងទេ.!។
ពោលគឺឱ្យតែបើករថយន្ត មកដល់ស្នាក់ការ(កុងត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល គឺដឹងតែឈប់និង ចូលបង់លុយឱ្យមន្ត្រីគយគ្រប់ៗគ្នា។ពាក់ព័ន្ធការចោទប្រកាន់ទាំងនេះ នៅព្រឹកទី២០.០៥.២០២៣«ដើមរាំង»បានព្យាយាមសុំការបកស្រាយពីលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល ប៉ុន្តែមិនមានការបកស្រាយនោះទេ ព្រោះទូរស័ព្ទ ចូលហើយលោកចុចបិទ.!។ជាក់ស្ដែងៈ ក្នុង១ថ្ងៃៗមានរថយន្តតូចធំ រាប់សិបគ្រឿង ដែលដឹកជញ្ជូន ទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលមកកម្ពុជា ទាំងថ្ងៃទាំងយប់ ដោយបង់ពន្ធមិនគ្រប់..!។
ជាហេតុនាំឱ្យមន្ត្រីគយខ្លះ ដាក់ស្នាក់ការ ក្រោមហេតុផល”ពិនិត្យឯកសាពន្ធ”រួចគាបសង្កត់គំណត់យកលុយពី អាជីវករ ដាក់ហោប៉ាវ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ដើម្បីចែកបក្ខពួកខ្លួន៕ប្រភពពីដើមរំាង

No comments:
Post a Comment